ឧបវាណត្ថេរាបទានទី ២
ព្រះជិនស្រីសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់ដល់ត្រើយ នៃធម៌ទាំងពួង រុងរឿងដូចគំនរភ្លើង ទ្រង់បរិនិព្វានហើយ ។ មហាជនមកជួបជុំគ្នា បូជាព្រះតថាគត ធ្វើជើងថ្ករដ៏វិចិត្រ ហើយ លើកតម្កល់ព្រះសរីរៈ ។ ពួកមហាជនទាំងនោះ ព្រមទាំងទេវតានិ ងមនុស្ស លុះធ្វើព្រះសរីរកិច្ចរួចហើយ ប្រមូលព្រះធាតុត្រង់ កន្លែងជើងថ្ករនោះ មកធ្វើព្រះពុទ្ធស្តូប ។ ជាន់ទី ១ ធ្វើដោយ មាស ជាន់ទី ២ ធ្វើដោយកែវមណី ជាន់ទី ៣ ធ្វើដោយប្រាក់ ជាន់ទី ៤ ធ្វើដោយកែវផលិក ។ ជាន់ទី ៥ នៃព្រះស្តូបនោះ ធ្វើដោយកែវទទឹម ជាន់ទី ៦ ធ្វើដោយកែវមរកត ខាងលើធ្វើ ដោយរតនៈគ្រប់យ៉ាង ។ ទ្រនាប់ខ្សាច់ ( នៃព្រះស្តូប ) ធ្វើដោយ កែវមណី បង្កាន់ដៃ ធ្វើដោយកែវ តួព្រះស្តូប ធ្វើដោយមាស សុទ្ធទាំងអស់ កម្ពស់ឡើងទៅលើ មួយយោជន៍ ។ កាលនោះ ទេវតាមកជួបជុំគ្នាត្រង់កន្លែងនោះ ហើយប្រឹក្សាជាមួយគ្នាថា ពួកយើងនឹងធ្វើព្រះស្តូបថ្វាយព្រះលោកនាថ ជាតាទិបុគ្គល ។ ព្រះធាតុ ឥតមានបែកខែកចេញពីគ្នា ព្រះសរីរធាតុនៅជាដុំមួយ ( បើ ដូច្នោះ ) ពួកយើងនឹងធ្វើព្រះស្តូប ស្រោបលើព្រះពុទ្ធស្តូបនេះ ។ ពួកទេវតា បានបង្កើនកម្ពស់មួយយោជន៍ដទៃទៀត ដោយកែវ ទាំង ៧ ប្រការ ព្រះស្តូបនោះទៅជាមានកម្ពស់ ២ យោជន៍ តែងកម្ចាត់បង់នូវងងឹត សព្វៗ កាល ។ គ្រានោះ ពួកនាគមក ជួបជុំគ្នា ត្រង់កន្លែងព្រះស្តូបនោះហើយ ប្រឹក្សាជាមួយគ្នាថា ពួក មនុស្ស និងទេវតា បានធ្វើព្រះស្តូបថ្វាយព្រះពុទ្ធ ។ ពួកយើង កុំប្រហែសឡើយ ព្រោះមនុស្ស និងទេវតា មិនប្រហែស បើ ដូច្នោះ ពួកយើងនឹងធ្វើព្រះស្តូប ថ្វាយព្រះលោកនាថ ព្រះអង្គ ជាតាទិបុគ្គល ។