អដ្ឋកថាឧបវានត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 110

អបទានរបស់ព្រះឧបវាណត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ នាម ជិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលក្រីក្រ ដល់នូវ ភាពជាអ្នកដឹងក្តីហើយ កាលព្រះមានព្រះភាគបរិនិព្វានហើយ កាលមនុស្ស ទេវតា នាគ គ្រុឌ កុម្ភណ្ឌ យក្ស និងគន្ធព្វទាំងឡាយ នាំយកព្រះធាតុ របស់ព្រះអង្គមកធ្វើព្រះស្តូប សម្រេចដោយរតនៈទាំង ៧ កម្ពស់ ៧ យោជន៍ កុលបុត្តនោះ បានយកសំពត់ដណ្តប់របស់ខ្លួន ដែលសស្អាតបរិសុទ្ធ ចង ត្រង់ចុងបឫស្សីធ្វើជាទង់ ហើយធ្វើការបូជា ។ យក្សសេនាបតី ឈ្មោះថា អភិសម្មតកៈ ដែលទេវតាទាំងឡាយផ្តល់តំណែង ដើម្បីរក្សាត្រង់ទីបូជា ព្រះចេតិយ មានកាយមិនប្រាកដ កាន់ទង់នោះក្នុងអាកាស ធ្វើប្រទក្សិណព្រះ ចេតិយ ៣ ជុំ ។ កុលបុត្តនោះឃើញដូច្នោះ មានចិត្តជ្រះថ្លាក្រៃលែង ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ បានឈ្មោះថា ឧបវាណៈ ចម្រើនវ័យហើយ ឃើញពុទ្ធានុភាព ក្នុងកាលទ្រង់ទទួលវត្តជេតពន ជាអ្នក បាននូវសទ្ធាបួសហើយ ធ្វើនូវការចម្រើនវិបស្សនា បានសម្រេចអរហត្ត ជា អ្នកមានអភិញ្ញា ៦ ។ ក្នុងកាលដែលព្រះមានព្រះភាគទ្រង់អាពាធ ព្រះថេរៈ បានបង្អោនទឹកក្តៅ ទឹកបាន និងភេសជ្ជៈដែលត្រូវជាមួយរោគ ចូលទៅថ្វាយ ព្រះមានព្រះភាគ ដោយហេតុនោះ ព្រះរោគរបស់ព្រះសាស្តាក៏ស្ងប់ ។ ព្រះសាស្តា ទ្រង់ធ្វើអនុមោទនាដល់ព្រះថេរៈ ។ ព្រះថេរៈសម្រេចអរហត្ត បានទទួលតំណែងឯតទគ្គៈ យ៉ាងនេះ ហើយ រពឫកដល់បុព្វកម្មរ