អដ្ឋកថាតិណិសរណគមនិយត្ថេរាបទាន
អបទានរបស់ព្រះតិសរណគមនិយត្ថេរ មានពាក្យផ្តើមថា នគរេ ពន្ធុមតិយា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលព្រះពុទ្ធព្រះនាមវិបស្សី កើតក្នុងផ្ទះមានត្រកូល ក្នុងពន្ធុមតីនគរ បានចិញ្ចឹមមាតា និងបិតាដែលខ្វាក់ភ្នែក ។ ថ្ងៃមួយ លោកគិតថា អាត្មាអញ ចិញ្ចឹមមាតាបិតា ក៏នឹងមិនបានបួស បើដូច្នោះ អញនឹងកាន់យកសរណៈ ៣ ដោយវិធីនេះ អញនឹងផុតចាកទុគ្គតិ ទើបចូលទៅរកអគ្គសាវ័កឈ្មោះនិសភៈ របស់ព្រះមានព្រះភាគព្រះនាមវិបស្សី ហើយកាន់យកសរណៈ ៣ ។ លោក រក្សាសរណៈ ៣ នោះ អស់ ១ សែនឆ្នាំ ដោយកម្មនោះ ទើបកើតក្នុង ស្ថានតាវត្តិង្ស ខាងមុខអំពីនោះ បានអន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយនូវសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូល មហាសាល ក្នុងក្រុងសាវត្ថី ដល់នូវភាពជាអ្នកដឹងក្តីហើយ អាយុ ៧ ឆ្នាំ បុណ្ណោះ ចោមរោមទៅដោយកុមារទាំងឡាយ បានទៅកាន់សង្ឃារាមមួយ កន្លែង ។ ក្នុងទីនោះ ព្រះថេរៈជាព្រះខីណាស្រពមួយរូប សម្តែងធម៌ដល់ កុលបុត្តនោះហើយ បានឲ្យសរណៈទាំងឡាយ ។ កុលបុត្តនោះ ទទួល សរណៈទាំងនោះហើយ រពឫកដល់សរណៈដែលខ្លួនធ្លាប់រក្សា ចម្រើននូវ វិបស្សនា សម្រេចអរហត្តហើយ ។ ព្រះមានព្រះភាគ ទ្រង់ឲ្យព្រះថេរៈដែល សម្រេចអរហត្តហើយ ឧបសម្បទា ។ ព្រះថេរៈសម្រេចអរហត្ត បានឧបសម្បទាហើយ រពឫកបុព្វកម្មរបស់ខ្លួន កាលនឹងប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ដោយអំណាចសោមនស្ស ទើបពោលពាក្យថា នគរេ ពន្ធុមតិយា ដូច្នេះជាដើម ។ បណ្តាបទ ទាំងនោះ បទថា មាតុ ឧបដ្ឋាកោ អហុំ ភ្ជាប់សេចក្តីថា ខ្ញុំឧបដ្ឋា