បញ្ចសីលសមាទានិយត្ថេរាបទានទី ៤
គ្រានោះ ខ្ញុំកើតជាបុរសអ្នកស៊ីឈ្នួល ក្នុងក្រុងចន្ទវតី ខ្ញុំរវល់តែនឹងការងាររបស់ជនដទៃ មិនបាននូវបព្វជ្ជា ។ ខ្ញុំគិតថា បុគ្គលទាំងឡាយ ដែលត្រូវងងឹតធំបិទបាំងហើយ រមែងឆេះ ដោយភ្លើង ៣ យ៉ាង អញគប្បីគេចចេញដោយឧបាយណាហ្ន៎ ។ អញជាមនុស្សកំព្រា ធ្វើនូវការឈ្នួល ទាំងទេយ្យធម៌ របស់អញ ក៏មិនមាន បើដូច្នោះ គួរតែអញ័រក្សាសីល ៥ ឲ្យពេញលេញ ។ មានព្រះថេរៈមួយអង្គឈ្មោះនិសភៈ ជាសាវ័ករបស់ព្រះមុនី ព្រះនាម អនោមទស្សី ខ្ញុំក៏ចូលទៅរកព្រះថេរៈអង្គនោះ ហើយទទួល នូវសិក្ខាបទទាំង ៥ ។ ក្នុងសម័យនោះ អាយុ ( របស់សត្វ ) មានប្រមាណមួយសែនឆ្នាំ ខ្ញុំរក្សាសីល ៥ ឲ្យបរិបូណ៌ អស់ កាលប៉ុណ្ណោះដែរ ។ លុះមរណកាលមកដល់ព្រមហើយ ទេវតា ទាំងឡាយលួងលោមខ្ញុំថា នែអ្នកនិទុ៌ក្ខ រថដែលទឹមដោយសេះ មួយពាន់នេះ មកប្រាកដដល់អ្នកហើយ ។ កាលបើចិត្តជាខាងក្រោយ កំពុងប្រព្រឹត្តទៅ ខ្ញុំបានរពឫកនូវសីលរបស់ខ្ញុំ ខ្ញុំបានទៅកាន់ ស្ថានតាវត្តិង្ស ដោយសារអំពើដែលខ្ញុំធ្វើល្អហើយនោះ ។ ខ្ញុំ បានជាធំជាងទេវតា សោយទេវរាជ្យ មានពួកស្ត្រីអប្សរចោមរោម សោយសេចក្តីសុខដ៏ជាទិព្វ អស់ ៣០ ដង ។ ខ្ញុំបានជា ស្តេចចក្រពត្តិអស់ ៧៥ ដង បានសោយប្រទេសរាជ្យដ៏ធំទូលាយ រាប់បានមួយអសង្ខេយ្យជាតិ ។ ខ្ញុំច្យុតចាកទេវលោក ត្រូវ កុសលមូលដាស់តឿន ក៏មកកើតក្នុងត្រកូលមហាសាល ដ៏ស្តុកស្តម្ភ ក្នុងក្រុងវេសាលី ។ កាលសាសនា របស់ព្រះជិនស្រី កំពុងរុងរឿង មាតា និងបិតារបស់ខ្ញុំ បានទទួលនូវសិក្ខាបទទាំង ៥ ក្នុងកាលជិតចូលវស្សា ។ ខ្ញុំបានទទួលសីលជាមួយ ( នឹងមាតា ) ហើយបានរពឫកឃើញនូវសីលរបស់ខ្ញុំ ខ្ញុំអង្គុយលើអាសនៈមួយ ហើយ បានដល់នូវអរហត្ត ។