អដ្ឋកថាអន្ថសំសាវកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 125

អបទានរបស់ព្រះអន្នសំសាវកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ សម្ពុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនារបស់ព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ឃើញព្រះមានព្រះភាគល្អដោយមហាបុរិសលក្ខណៈ ៣២ និងមណ្ឌល នៃព្រះរស្មី ប្រមាណ ១ ព្យាម កំពុងត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លា និមន្តព្រះមានព្រះភាគចូលទៅកាន់ផ្ទះ ឲ្យឆាន់ស្កប់ស្កល់ដោយបាយ និង ទឹកដ៏ប្រសើរ ។ ដោយចិត្តជ្រះថ្លានោះឯង កុលបុត្តនោះ ចុតិចាក អត្តភាពនោះហើយ កើតក្នុងទេវលោក សោយទិព្វសម្បត្តិ បន្ទាប់អំពីនោះ សោយទេវសម្បត្តិ និងមនុស្សសម្បត្តិរឿយៗ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងត្រកូលមួយ ជ្រះថ្លាក្នុងព្រះសាសនា ហើយបួស ចម្រើនវិបស្សនា ហើយសម្រេចអរហត្ត ។ លោកមាននាមប្រាកដថា អន្នសំសាវកត្ថេរ តាម ឈ្មោះនៃបុណ្យដែលខ្លួនធ្វើក្នុងកាលមុន ។ ក្រោយមក លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលនឹងប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ដោយអំណាចឧទ្ទាន ថា ខ្ញុំសម្រេចអរហត្តដោយអានុភាពនៃបុញ្ញសម្ភារៈនេះ ដោយប្រការដូច្នេះ ទើបពោលពាក្យថា សុវណ្ណវណ្ណំ ដូច្នេះជាដើម ។ ក្នុងគាថានោះមានអធិប្បាយថា ព្រះមានព្រះភាគអង្គណា មានសម្បុរ ដូចមាស ព្រះមានព្រះភាគអង្គនោះ ឈ្មោះថា សុវណ្ណវណ្ណ ។ នូវព្រះសម្មាសម្ពុទ្ធសិទ្ធត្ថៈ ដែលមានវណ្ណៈដូចវណ្ណៈនៃមាសអង្គនោះ ។ បទថា គច្ឆន្តំ អន្តរាបណេ សេចក្តីថា ដែលយាងទៅក្នុងរវាងផ្លូវនៃរានផ្សាររបស់ឈ្មួញ ទាំងឡាយ ។