អដ្ឋកថាធូបទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 128

អបទានរបស់ព្រះធូបទាយកត្ថេរ មានពាក្យផ្តើមថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះមានត្រកូល ធ្វើចិត្ត ជ្រះថ្លាក្នុងព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ ធ្វើនូវការបូជាដោយធូប ( ផ្សែង ក្រអូប ) ជាច្រើន ដែលធ្វើដោយខ្លឹមចន្ទន៍ក្រស្នា និងក្លាំពាក់ជាដើម ក្នុង ព្រះគន្ធកុដិ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយសម្បត្តិក្នុងលោកទាំង ពីរ គឺក្នុងទេវតា និងមនុស្ស កុលបុត្តនោះ បានទទួលការបូជាក្នុងភពដែល ខ្លួនកើតហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដោយអានុភាពនៃកុសលសម្ភារ ទើបបួសក្នុងសាសនា ចម្រើនវិបស្សនា ហើយ បានសម្រេចអរហត្ត ព្រោះបុណ្យដែលបូជាដោយធូប ដែលធ្វើឯង ទើបលោកគេស្គាល់ក្នុងទីគ្រប់កន្លែងថា ធូបទាយកត្ថេរ ។ លោកបាន សម្រេចអរហត្តផលហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលសម្តែងអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ អធិប្បាយថា ប្រយោជន៍ ពោល គឺព្រះសព្វញ្ញុតញ្ញាណរបស់ព្រះមាន ព្រះភាគអង្គណាសម្រេចបរិបូណ៌ហើយ ព្រះមានព្រះភាគអង្គនោះ ព្រះនាម ថា សិទ្ធត្ថៈ អធិប្បាយថា ( ខ្ញុំបានថ្វាយធូបក្នុងព្រះគន្ធកុដិ ) របស់ព្រះមាន ព្រះភាគព្រះនាមសិទ្ធត្ថៈអង្គនោះ ដែលទ្រទ្រង់នូវគុណ មានភាពជាអ្នកចែក ធម៌ជាដើម ដែលជាបុរសប្រសើរបំផុតក្នុងលោក គឺឧត្តមក្នុងលោក ទាំងមូល ទ្រង់មិនញាប់ញ័រដោយលោកធម៌ គឺមិនញាប់ញ័រក្នុងឥដ្ឋារម្មណ៍ និងអនិដ្ឋារម្មណ