បុឡិនបូជកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 130

ខ្ញុំកើបខ្សាច់ចាស់ចោល ហើយរោយរាយនូវខ្សាច់ថ្មី ដ៏ស្អាត ត្រង់ខឿននៃពោធិព្រឹក្ស របស់ព្រះមានព្រះភាគ ព្រះនាម វិបស្សី ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំ បានថ្វាយខ្សាច់ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយខ្សាច់ ។ ក្នុងកប្បទី ៥៣ អំពីកប្បនេះ ខ្ញុំបានជា ស្តេចចក្រពត្តិ ជាធំជាងជន មានកម្លាំងច្រើន ព្រះនាម មហាបុឡិនៈ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏ បានប្រតិបត្តិហើយ ។ បានឮថា ព្រះបុឡិនបូជកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។