អដ្ឋកថាបុឡិនបូជកត្ថេរាបទាន
អបទានរបស់ព្រះបុឡិនបូជកត្ថេរ មានពាក្យផ្តើម វិបស្សិស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនាព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងត្រកូលមួយ មានចិត្ត ជ្រះថ្លាក្នុងព្រះសាសនា នាំខ្សាច់ចាស់ៗ ត្រង់ខឿនព្រះចេតិយ និងត្រង់ខឿន ពោធិព្រឹក្សចេញ ហើយរោយខ្សាច់ពណ៌ស ដូចកម្ទេចកែវមុក្តាថ្មីៗ ជំនួស ហើយប្រដាប់ដោយកម្រងផ្កា ។ ដោយកម្មនោះ កុលបុត្តនោះកើតក្នុងទេវលោក សោយទិព្វសម្បត្តិក្នុងវិមានមាសកម្ពស់ច្រើនយោជន៍ រុងរឿងដោយកែវ ដែលជាទិព្វ ក្នុងទេវលោកនោះ ចុតិចាកអត្តភាពនោះហើយ កើតជាស្តេច ចក្រពត្តិ សម្បូរដោយកែវ ៧ ប្រការ ក្នុងមនុស្សលោក សោយមនុស្ស សម្បត្តិ អន្ទោលទៅមក ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ដែល សម្បូរដោយសម្បត្តិ ជ្រះថ្លាក្នុងព្រះសាសនា បួសហើយ ចម្រើនវិបស្សនា សម្រេចអរហត្តហើយ ។ លោកគេតែងស្គាល់ថា បុលិនបូជកត្ថេរ ដូចគ្នា នឹងឈ្មោះបុណ្យដែលលោកធ្វើ ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលសម្តែង អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា វិបស្សិស្ស ភគវតោ ដូច្នេះជាដើម ។ ក្នុងគាថានោះ ឈ្មោះថា វិបស្សី ព្រោះឃើញ ផ្សេងៗ ឬឈ្មោះថា វិបស្សី ព្រោះឃើញច្បាស់ ឬឈ្មោះថា វិបស្សី ព្រោះ ឃើញប្រយោជន៍ផ្សេងៗ មានប្រយោជន៍ខ្លួន និងប្រយោជន៍អ្នកដទៃជាដើម ឬ ឈ្មោះថា វិបស្សី ព្រោះឃើញសភាវធម៌ផ្សេងៗ មានបញ្ញត្តិ និងបរមត្ថ ជាដើម ខ្ញុំជញ្ជូនខ្សាច់ចាស់ៗ ចោល រោយនូវខ្សាច់ថ្មី ស្អាតបរិសុទ្ធ ត្រង់ មណ្ឌលពោធិព្រឹក្សដ៏ឧត្តម គឺត្រង់ខឿនពោធិព្រឹក្ស