ឧត្តិយត្ថេរាបទានទី ៨

ក្បាលទី 60 · ទំព័រ 133

គ្រានោះ ខ្ញុំកើតជាក្រពើ នៅនាឆ្នេរស្ទឹង ឈ្មោះចន្ទភាគា ខ្ញុំកំពុងខ្វល់ខ្វាយរកចំណីដើម្បីខ្លួន ហើយបានទៅកាន់កំពង់ស្ទឹង ។ សម័យនោះ ព្រះសយម្ភូព្រះនាមសិទ្ធត្ថៈ ជាបុគ្គលប្រសើរ ព្រះអង្គមានប្រាថ្នានឹងឆ្លងស្ទឹង ទ្រង់ស្តេចចូលទៅកាន់កំពង់នៃ ស្ទឹងនោះ ។ កាលព្រះសម្ពុទ្ធ ស្តេចមកដល់ហើយ ខ្ញុំក៏ចូលមកដល់ ត្រង់កំពង់នោះដែរ លុះចូលមកដល់ហើយ បានពោលវាចា នេះនឹងព្រះសម្ពុទ្ធថា បពិត្រព្រះអង្គមានព្យាយាមធំ សូមព្រះអង្គ ឡើងកាន់ ( ខ្នងរបស់ខ្ញុំ ) ចុះ ខ្ញុំនឹងចម្លងព្រះអង្គ បពិត្រ ព្រះមហាមុនី សូមព្រះអង្គអនុគ្រោះនូវវិស័យជារបស់នៃបិតា ដល់ខ្ញុំ ឲ្យទាន ។ ព្រះមហាមុនិ ទ្រង់ព្រះសណ្តាប់នូវសម្រែក របស់ខ្ញុំហើយ ស្តេចឡើងកាន់ ( ខ្នងរបស់ខ្ញុំ ) ខ្ញុំមានចិត្ត រីករាយស្រស់ស្រាយ ចម្លងព្រះលោកនាយក ។ ព្រះលោក នាយក ព្រះនាមសិទ្ធត្ថៈ ញ៉ាំងខ្ញុំឲ្យស្រស់ស្រាយ ព្ធដ៏ត្រើយ ខាងនាយនៃស្ទឹងនោះថា អ្នកនឹងដល់នូវព្រះនិព្វានឈ្មោះអមតៈ ។ ខ្ញុំច្យុតចាកកាយនោះ បានទៅកាន់ទេវលោក មានពួកស្រីអប្សរ ចោមរោម សោយសេចក្តីសុខដ៏ជាទិព្យ ។ ខ្ញុំបានជាធំជាងទេវតា សោយទេវរាជ្យ អស់ ៧ ដង ខ្ញុំបានជាស្តេចចក្រពត្តិ ជាធំលើ ផែនដី អស់ ៧ ដង ។ ខ្ញុំប្រកបរឿយៗ នូវវិវេក ជាអ្នកមាន ប្រាជ្ញាចាស់ សង្រួមល្អ ទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងពុទ្ធសាសនារបស់ព្រះសម្មាសម្ពុទ្ធ ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានចម្លងព្រះនរាសភៈ ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការចម្លង ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើ