អដ្ឋកថាឧត្តិយត្ថេរាបទាន
អបទានរបស់ព្រះឧត្តិយត្ថេរ មានពាក្យផ្តើមថា ចន្ទភាគានទីតីរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថរៈ កើតជាក្រពើក្នុងស្ទឹង ឈ្មោះ ចន្ទភាគា ឃើញព្រះមានព្រះភាគយាងមកក្បែរឆ្នេរស្ទឹង មានចិត្តជ្រះថ្លា បំណងនាំទៅកាន់ត្រើយ ទើបក្រាបក្បែរច្រាំងនោះឯង ។ ដើម្បីអនុគ្រោះ ទើបព្រះមានព្រះភាគដាក់ព្រះបាទលើខ្នង ក្រពើត្រេកអរ មានចិត្តផ្សាយឡើង កើតនូវឧស្សាហ៍ ដោយកម្លាំងនៃបីតិ ក៏ហែលកាត់ខ្សែទឹក ប្រញាប់នាំព្រះមាន ព្រះភាគឆ្លងទៅត្រើយនាយដោយរហ័ស ។ ព្រះមានព្រះភាគ ទ្រង់ជ្រាប សេចក្តីជ្រះថ្លានៃចិត្តរបស់ក្រពើ ទើបទ្រង់ព្យាករថា ក្រពើនេះ ចុតិចាក អត្តភាពនេះហើយ នឹងកើតក្នុងទេវលោក ចាប់អំពីនោះ ក្រពើនេះ នឹង អន្ទោលទៅក្នុងសុគតិតែម្យ៉ាង ក្នុងកប្បទី ៩៤ បន្ទាប់អំពីកប្បនេះ នឹង សម្រេចអមតនិព្វាន ដូច្នេះហើយ ក៏យាងចៀសចេញទៅ ។ ក្រពើនោះ អន្ទោលទៅក្នុងសុគតិតែម្យ៉ាងបុណ្ណោះ ក្នុងពុទ្ធុប្បាទកាល នេះ កើតជាបុត្តរបស់ព្រាហ្មណ៍ម្នាក់ ក្នុងក្រុងសាវត្ថី ។ ពួកញាតិបានដាក់ ឈ្មោះថា ឧត្តិយៈ ។ កុលបុត្តនោះ ចម្រើនវ័យហើយ គិតថា អញនឹង ស្វែងរកអមតធម៌ ទើបបួសជាបរិព្វាជក ថ្ងៃមួយ ឃើញព្រះមានព្រះភាគ ទើបចូលទៅគាល់ ថ្វាយបង្គំហើយ ស្តាប់ធម៌ ជាអ្នកបាននូវសទ្ធា បួស ក្នុងព្រះសាសនា ព្រោះភាពដែលខ្លួនមិនបានជម្រះសីល និងទិដ្ឋិឲ្យបរិសុទ្ធ ទើបមិនអាចធ្វើឲ្យគុណវិសេសកើតឡើងបាន ឃើញភិក្ខុមួយរូប ញ៉ាំងគុណវិសេស ឲ្យកើតឡើង ព្យាករអរហត្តផល ទើបចូលទៅគាល់ព្រះសាស្តា ទូល សូមឱវាទដ