ឯកញ្ជលិកត្ថេរាបទានទី ៩
ក្បាលទី 60 · ទំព័រ 138
ខ្ញុំបានឃើញព្រះសម្ពុទ្ធ ព្រះនាមវិបស្សី មានព្រះវណ្ណៈ ដូចមាស ទ្រង់នាំនូវពួកដ៏ប្រសើរ ជានរៈដ៏ក្លៀវក្លា ជាអ្នកដឹកនាំ នូវសត្វលោកយ៉ាងវិសេស កំពុងស្តេចទៅក្នុងចន្លោះផ្សារ ។ ខ្ញុំ លុះឃើញព្រះសម្ពុទ្ធ ព្រះអង្គទូន្មាននូវបុគ្គលដែលមិនទាន់ទូន្មាន ជាតាទិបុគ្គល មានវាទៈដ៏ប្រសើរ មានយោបល់ច្រើនហើយ មាន ចិត្តជ្រះថ្លា សោមនស្ស បានធ្វើអញ្ជលិកម្មម្តង ( ចំពោះព្រះ សម្ពុទ្ធនោះ ) ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានធ្វើអញ្ជលិ ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃអញ្ជលិ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះឯកញ្ជលិកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។