អដ្ឋកថាឯកញ្ជលិកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 139

អបទានរបស់ព្រះឯកញ្ជលិកត្ថេរ មានពាក្យផ្តើមថា សុវណ្ណវណ្ណំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះជីនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ដល់នូវភាពជាធំហើយ ជ្រះថ្លាក្នុងព្រះរតនត្រ័យ ឃើញព្រះមានព្រះភាគព្រះនាមវិបស្សី កំពុងត្រាច់បិណ្ឌបាត មានចិត្តជ្រះថ្លា បានឈរផ្គងអញ្ជលី ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុង ទេវតានិ ងមនុស្សទាំងឡាយ ជាអ្នកបានទទួលការបូជាក្នុងទីគ្រប់ស្ថាន សោយនូវសម្បត្តិក្នុងលោកទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូល ដែលសម្បូរដោយសម្បត្តិ ជ្រះថ្លាក្នុងព្រះសាសនា បួសហើយ ចម្រើន វិបស្សនា តាំងនៅក្នុងអរហត្តហើយ ។ លោកគេតែងស្គាល់ថា ឯកញ្ជលិកត្ថេរ តាមបុណ្យដែលធ្វើហើយក្នុងជាតិមុន ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួន ឃើញនូវបុព្វកម្មនោះ ដូចផ្លែកន្ទួត ព្រៃក្នុងបាតដៃ កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា សុវណ្ណវណ្ណំ ដូច្នេះជាដើម ។ បទថា វិបស្សឹ សត្ថវាហគ្គំ សេចក្តីថា ឈ្មោះថា សត្ថវាហ ព្រោះន ាំពួកឈ្មួញឲ្យឆ្លងនូវកន្តារ អធិប្បាយថា ឲ្យឆ្លង គឺឲ្យឆ្លងឡើង ឲ្យឆ្លង ចេញ ឲ្យឆ្លងផុតចាកវាឡកន្តារ ( កន្តារព្រោះសត្វសាហាវ ) ចោរកន្តារ ( កន្តារព្រោះចោរ ) ទុព្ភិក្ខកន្តារ ( កន្តារព្រោះទុរ្ភិក្ស ) នរុទកកន្តារ ( កន្តារ ព្រោះមិនមានទឹក ) យក្ខកន្តារ ( កន្តារព្រោះមានអមនុស្ស ) អប្បភក្ខកន្តារ ( កន្តារព្រោះមានអាហារតិច ) ឲ្យដល់ទឹកដី ដែលជាដែនក្សេម ។