ខោមទាយកត្ថេរាបទានទី ១០

ក្បាលទី 60 · ទំព័រ 142

គ្រានោះ ខ្ញុំកើតជាអ្នកជំនួញ នៅក្នុងក្រុងឈ្មោះពន្ធុមតី តែងចិញ្ចឹមភរិយាដោយរបរជំនួញនោះ តែងបណ្តុះសម្ប័ទ គឺពូជ ។ ខ្ញុំបានថ្វាយសំពត់សម្បកឈើ ១ ដើម្បីប្រយោជន៍ដល់កុសល ចំពោះព្រះសាស្តា ព្រះនាមវិបស្សី ព្រះអង្គស្វែងរកនូវគុណធំ ដែលកំពុងស្តេចទៅតាមថ្នល់ ។ ក្នុងកប្បទី ៩១ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយសំពត់សម្បកឈើ ក្នុងកាលនោះ ខ្ញុំ មិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយសំពត់សម្បកឈើ ។ ក្នុងកប្បទី ២៧ អំពីកប្បនេះ ខ្ញុំបានជាក្សត្រ ១ អង្គ ឈ្មោះ សិទ្ធវសន្ទនៈ ជាឥស្សរៈក្នុងទ្វីបទាំង ៤ ទ្រង់បរិបូណ៌ដោយកែវ ទាំង ៧ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំ បានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះខោមទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។ ឧទ្ទាន រឿងព្រះសុភូតិ ១ ព្រះឧបវាណៈ ១ ព្រះតីណិសរណាគមនិយៈ ១ ព្រះបញ្ចសីលសមាទានិយៈ ១ ព្រះអន្នសំសាវកៈ ១ ព្រះធូបទាយកៈ ១ ព្រះបុឡិនបូជកៈ ១ ព្រះឧត្តិយៈ ១ ។ ព្រះឯកញ្ជលិកៈ ១ ព្រះខោមទាយកៈ ១ ត្រូវជា ១០ រឿង គាថាទាំងឡាយ ( ដែលព្រះថេរៈទាំងនោះ ) បានពោលហើយ ប្រមូលរួមទាំងអស់ ត្រូវជា ១៨៥ ក្នុងតតិយវគ្គ ។ សុភូតិវគ្គទី ៣ ចប់ ភាណវារទី ៤ ចប់ អបទានរបស់ព្រះខោមទាយកត្ថេរ មានពាក្យផ្តើមថា នគរេ ពន្ធុមតីយា ដូច្នេះ ។ ព្រះថេរៈនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះជិនស្រី ដ៏ប្រសើរអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង លុះចម្រើនវ័យហើយ ជ្រ