សាគតត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 159

គ្រានោះ ខ្ញុំកើតជាព្រាហ្មណ៍ ឈ្មោះសោភិតៈ មានពួកស ិស្សហែហម ដើរទៅកាន់អារាម ។ សម័យនោះ ព្រះមានព្រះភាគ ជាបុរសឧត្តម មានពួកភិក្ខុចោមរោម ស្តេចចេញអំពីទ្វារអារាម ហើយស្ថិតនៅ ។ ខ្ញុំបានឃើញព្រះសម្ពុទ្ធអង្គនោះ ព្រះអង្គមាន ឥន្ទ្រិយទូន្មានហើយ មានសាវ័កដែលមានឥន្ទ្រិយទូន្មានហើយដែរ ជាបរិវារ ខ្ញុំក៏ញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយពោលសរសើរ ព្រះលោកនាយកថា ពួកឈើទាំងអស់ណាមួយ ពួកឈើទាំងនោះ រមែងដុះលូតលាស់លើផែនដី យ៉ាងណាមិញ សត្វទាំងឡាយ ជាអ្នកមានប្រាជ្ញា តែងចម្រើនលូតលាស់ឡើង ក្នុង សាសនារបស់ព្រះជិនស្រី ក៏យ៉ាងនោះ ។ ព្រះអង្គជាអ្នកដឹកនាំ ពួក ជាសព្វញ្ញូ ស្វែងរកនូវគុណធំ សូមស្រោចស្រង់នូវ ពួកជនជាច្រើន អំពីផ្លូវខុស ហើយប្រាប់ផ្លូវត្រូវ ។ ព្រះអង្គមាន ឥន្ទ្រិយទូន្មានហើយ ទាំងមានសាវ័កដែលមានឥន្ទ្រិយទូន្មានហើយ ចោមរោម ព្រះអង្គមានឈាន មានពួកអ្នកត្រេកអរក្នុងឈាន អ្នកមានព្យាយាម និងអ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន អ្នក មានចិត្តស្ងប់រម្ងាប់ អ្នកមិនញាប់ញ័រដោយលោកធម៌ចោមរោម ។ ព្រះអង្គប្រដាប់ហើយដោយពួកបរិស័ទ ទ្រង់ល្អដោយបុណ្យ និង ញាណរស្មីរបស់ព្រះអង្គ ផ្សាយចេញ ដូចព្រះអាទិត្យដែលទើប នឹងរះឡើង ។ ព្រះមហេសីជាសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ ស្ថិតនៅក្នុងភិក្ខុសង្ឃ ឃើញខ្ញុំមានចិត្តជ្រះថ្លាហើយត្រ ាស់នូវ គាថាទាំងឡាយនេះថា ព្រាហ្មណ៍ណា ញ៉ាំងសេចក្តីរីករាយឲ្យកើតឡើងហើយ ពោលសរសើរតថាគត ព្រាហ្មណ៍នោះ នឹងរីករាយក្នុងទេវលោក អស់សែន នៃកប្បទាំងឡាយ ។