អដ្ឋកថាសាគតត្ថេរាបទាន
អបទានរបស់ព្រះសាគតត្ថេរ មានពាក្យផ្តើមថា សោភិតោ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ មានអធិការបានធ្វើហើយ ក្នុងព្រះជិនស្រីដ៏ប្រសើរ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូល ព្រាហ្មណ៍មួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ សម្រេចក្នុងសិប្បៈទាំងពួង មានឈ្មោះប្រាកដថា សោភិតៈ ជាអ្នកដល់នូវត្រើយនៃវេទ ៣ ជាអ្នក ចេះបទ ចេះវេយ្យាករណ៍ក្នុងគម្ពីរនិឃណ្ឌុ និងគម្ពីរកេដុភៈ ព្រមទាំងអក្ខរស្រាស្ត មានឥតិហាសស្រាស្តជាគម្រប់ ៥ ជាអ្នកជំនាញក្នុងលោកាយតនស្រាស្ត និងមហាបុរិសលក្ខណស្រាស្ត ។ ថ្ងៃមួយ កុលបុត្តនេះ ឃើញព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ ជាអ្នកល្អដោយសិរីនៃមហាបុរិសលក្ខណៈ ៣២ យាងទៅតាមទ្វារព្រះរាជឧទ្យាន មានចិត្តជ្រះថ្លាក្រៃលែង បានធ្វើនូវការសរសើរ ដោយឧបាយជាអនេក ដោយការសរសើរគុណជាអនេក ។ ក្នុងកាល នោះ ព្រះមានព្រះភាគទ្រង់ស្តាប់ពាក្យសរសើរនោះ ទើបទ្រង់ប្រទានព្យាករ ថា ក្នុងអនាគតអ្នកនឹងបានជាសាវ័កឈ្មោះសាគតៈ ក្នុងសាសនារបស់ ព្រះមានព្រះភាគព្រះនាមគោតម ។ ចាប់តាំងអំពីនោះ កុលបុត្តនោះ សន្សំ បុណ្យទាំងឡាយដរាបដល់អស់អាយុ ចុតិអំពីអត្តភាពនោះហើយ កើតក្នុង ទេវលោក សោយទិព្វសម្បត្តិ និងមនុស្សសម្បត្តិក្នុងមនុស្សលោក អស់ មួយសែនកប្ប ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ។ មាតាបិតារបស់កុលបុត្តនោះដាក់ឈ្មោះថា សាគតៈ ព្រោះកើតមកល្អ នាំឲ្យ កើតសោមនស្ស ។ កុលបុត្តនោះជ្រះថ្លាក្នុងសាសនា បួសហើយ ចម្រើន វិបស្សនា សម្រេចអរហត្តហើយ ។ កុលបុត្តនោះ សម្រេចអរហត្តផល ដោយសមគួរដល់បុ