អដ្ឋកថាកាឡុទាយិត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 173

អបទានរបស់ព្រះកាឡុទាយិត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្នុង នគរហង្សវតី ស្តាប់ព្រះធម្មទេសនារបស់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងដ៏កំពូលជាងភិក្ខុទាំងឡាយ ដែលញ៉ាំង ត្រកូលឲ្យជ្រះថ្លា ទើបធ្វើនូវកម្មដ៏ធំដែលនឹងឲ្យបានតំណែងនោះ ហើយ ប្រាថ្នាតំណែងនោះ ។ កុលបុត្តនោះ បំពេញកុសលដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងថ្ងៃដែលព្រះពោធិសត្វនៃយើងបដិសន្ធិក្នុងផ្ទៃមាតា កុលបុត្តនោះ ក៏បដិសន្ធិក្នុងផ្ទះនៃអមាត្យក្នុងនគរកបិលពស្តុ ហើយកើតក្នុង ថ្ងៃតែមួយជាមួយព្រះពោធិសត្វនោះឯង ។ ក្នុងថ្ងៃនោះ កុលបុត្តនោះ ដេក លើរង្វេលសំពត់ទុកូលយ៉ាងល្អ ហើយទៅកាន់ទីគាល់របស់ព្រះពោធិសត្វ ។ ពិតហើយ សហជាតមាន ៧ គឺពោធិព្រឹក្ស ១ រាហុលមាតា ១ កំណប់ ទ្រព្យទាំងបួន ១ សេះកណ្ឋកៈ និងដំរីអារោហនៈ ១ ព្រះអានន្ទ ១ នាយ ឆន្ន ១ កាឡុទាយី ១ មួយអន្លើដោយព្រះពោធិសត្វ បានឈ្មោះថា ។ សហជាត ព្រោះកើតក្នុងថ្ងៃតែមួយជាមួយព្រះពោធិសត្វ ។ ក្នុងថ្ងៃដាក់ឈ្មោះ ញាតិទាំងឡាយបានដាក់ឈ្មោះថា ឧទាយី ព្រោះកើតមក ធ្វើឲ្យអ្នកនគរ មាន ការត្រេកអរ ។ តែព្រោះមានសម្បុរខ្មៅបន្តិច ទើបប្រាកដឈ្មោះថា កាឡុទាយី ។ កុលបុត្តនោះ លេងជាមួយព្រះពោធិសត្វមក តាំងអំពីកុមារ រហូតដល់ចម្រើនវ័យ ។