អដ្ឋកថាមោឃរាជត្ថេរាបទាន
អបទានរបស់ព្រះមោឃរាជត្ថេរ មានពាក្យផ្តើមថា អត្ថទស្សី តុ ភគវា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង កាលនៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹង ក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ស្ថាបនាភិក្ខុមួយរូប ក្នុងតំណែងឯតទគ្គៈជាងភិក្ខុដែលទ្រទ្រង់នូវសំពត់ ចីវរសៅហ្មង ចង់បានតំណែងនោះ ទើបតាំងនូវសេចក្តីប្រាថ្នា ធ្វើបុណ្យ សន្ធឹកសន្ធាប់ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវការសម្រេចក្នុងវិជ្ជា និងសិប្បៈទាំងឡាយ ។ ថ្ងៃមួយ ឃើញព្រះមានព្រះភាគព្រះនាមអត្ថទស្សី ចោមរោម ទៅដោយភិក្ខុសង្ឃ យាងទៅតាមវិថី មានចិត្តជ្រះថ្លា ថ្វាយបង្គំដោយ បញ្ចង្គប្រតិស្ឋាន ផ្គងអញ្ជលីលើសិរសា សរសើរដោយគាថា ៦ គាថាថា យាវតា រូបិនោ សត្ថា ជាដើម ហើយបង្អោនទឹកឃ្មុំពេញភាជន៍ចូលទៅ ថ្វាយ ។ ព្រះសាស្តាទ្រង់ទទួលទឹកឃ្មុំហើយ បានធ្វើអនុមោទនា ដោយ បុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមកស្សបៈ កើតជាអមាត្យរបស់ព្រះរាជា ព្រះនាមកដ្ឋវាហនៈ ត្រូវព្រះរាជានោះ បញ្ជូនទៅដើម្បីនាំព្រះសាស្តាមក ទៅគាល់ព្រះសាស្តា ស្តាប់ធម៌ហើយ បាននូវសទ្ធា បួសហើយ បំពេញ សមណធម៌អស់ ២ ម៉ឺនឆ្នាំ ចុតិអំពីអត្តភាពនោះហើយ ត្រាច់ទៅកាន់សុគតិ នោះឯង អស់ ១ ពុទ្ធន្តរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលព្រាហ្មណ៍ បានឈ្មោះថា មោឃរាជ បានសិក្សាសិប្បៈក្នុងសម្នាក់