អដ្ឋកថាលសុណទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 192

អបទានរបស់ព្រះលសុណទាយកត្ថេរ មានពាក្យផ្តើមថា ហិមវន្តស្សាវិទូរេ ដូច្នេះ ។ ព្រះលសុណទាយកត្ថេរនេះ ក៏មានអធិការបានធ្វើហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញទោសក្នុងការនៅ គ្រប់គ្រងផ្ទះ ទើបលះផ្ទះបួសជាតាបស អាស្រ័យហិមវន្តបព៌ត ជាអ្នកទៅ ព្រៃ ដាំនូវខ្ទឹមជាច្រើន ទំពាស៊ីនូវខ្ទឹមនោះ និងឫសឈើផ្លែឈើក្នុងព្រៃ រស់ នៅ ។ កុលបុត្តនោះ រែកខ្ទឹមជាច្រើនមកកាន់ផែនដីមនុស្ស ជ្រះថ្លា ថ្វាយ នូវទានដើម្បីជាភេសជ្ជៈដល់ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ហើយត្រឡប់ ទៅ ។ លោកបំពេញបុណ្យដរាបដល់អស់ជីវិតយ៉ាងនេះហើយ អន្ទោលទៅក្នុង ទេវតា និងមនុស្ស សោយសម្បត្តិទាំងពីរ ដោយកម្លាំងនៃបុណ្យនោះឯង កើតក្នុងពុទ្ធុប្បាទកាលនេះ ដោយលំដាប់ បាននូវសទ្ធាបួសហើយ ចម្រើន នូវវិបស្សនា មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត លោកប្រាកដនាមថា លសុណទាយិកត្ថេរ តាមកម្មក្នុងជាតិមុន ។ លោករពឫកដល់បុព្វកម្មរបស់ខ្លួនកើតនូវសោមនស្ស កាលនឹងប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ហិមវន្តស្សាវិទូរេ ដូច្នេះជាដើម ។ គាថានោះ ភ្ជាប់សេចក្តីថា ក្នុងទីដែលជាទីសញ្ចរទៅនៃ មនុស្សទាំងឡាយត្រ ង់ជើងភ្នំហិមល័យ ព្រះមានព្រះភាគព្រះនាមវិបស្សី ទ្រង់កើតឡើងក្នុងកាលណា ក្នុងកាលនោះ ខ្ញុំបានជាតាបស ។ បទថា លសុណំ ឧបជីវាមិ សេចក្តីថា ខ្ញុំបានដាំខ្ទឹមក្រហមនោះឯង ជាអាហារ ចិញ្ចឹមជីវិត ។ ដូចលោកពោលថា លសុណំ មយ្ហភោជនំ ខ្ទឹមជាភោជន របស់ខ្ញុំ ដូច្នេះ ។