ធម្មចក្កិកត្ថេរាបទានទី ៩

ក្បាលទី 60 · ទំព័រ 197

ធម្មចក្រដ៏វិចិត្រល្អ ដែលអ្នកប្រាជសរសើរហើយ ខ្ញុំបាន តម្កល់ទុកខាងមុខសីហាសនៈ របស់ព្រះមានព្រះភាគ ព្រះនាម សិទ្ធត្ថៈ ។ ខ្ញុំមានយាន និងពលពាហនៈ រមែងរុងរឿងដោយ វណ្ណៈ ៤ យ៉ាង ពួកជនដ៏ច្រើន ដើរតាមហែហមខ្ញុំជានិច្ច ។ ខ្ញុំ មានតូរ្យតន្រ្តី ៦០០០០ ហែហមសព្វកាល ខ្ញុំរមែងល្អដោយ បរិវារ នេះជាផលនៃបុញ្ញកម្ម ។ ក្នុងកប្បទី ៩៤ អំពីកប្បនេះ ព្រោះហេតុដែលខ្ញុំបានតម្កល់ទុកនូវចក្ក ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃធម្មចក្ក ។ ក្នុងកប្បទី ១១ អំពី កប្បនេះ ខ្ញុំបានជាស្តេចចក្រពត្តិ ៨ ដង ព្រះនាមសហស្សរាជ ដូចគ្នា ជាធំជាងជន មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំង សាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះធម្មចក្កិកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។