អដ្ឋកថាធម្មចក្កិកត្ថេរាបទាន
អបទានរបស់ព្រះធម្មចក្កិកត្ថេរ មានពាក្យផ្តើមថា សុទ្ធត្ថស្ស ភគវតោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏មានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុង សាសនានៃព្រះមានព្រះភាគព្រះនាមសិទ្ធត្ថៈ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ដល់ព្រមដោយបុត្ត និងភរិយា សម្បូរដោយសម្បត្តិ មានភោគៈច្រើន ។ កុលបុត្តនោះ ជ្រះថ្លាក្នុងព្រះរតនត្រ័យ កើតនូវសទ្ធា បានសាងនូវធម្មចក្រ សម្រេចដោយរតនៈ បូជាខាងក្រោយធម្មាសនៈ ក្នុង ធម្មសភា ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ សោយសក្កសម្បត្តិ និង ចក្កវត្តិសម្បត្តិ ក្នុងទេវតា និងមនុស្ស ដែលកុលបុត្តនោះកើតហើយ ។ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង សម្បូរដោយសម្បត្តិក ើតនូវសទ្ធា បួសហើយ ចម្រើននូវវិបស្សនា មិនយូរបុន្មាន ក៏បានសម្រេច អរហត្ត ។ កុលបុត្តនោះ បានឈ្មោះថា ធម្មចក្កិកត្ថេរ ដូចគ្នានឹងកុលស ដែលបានធ្វើមកក្នុងជាតិមុន ។ ព្រះថេរៈសម្រេចអរហត្តផលដោយសមគួរដល់បុញ្ញសម្ភារ រពឫកដល់ បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ទើបពោលពាក្យថា សិទ្ធត្ថស្ស ភគវតោ ដូច្នេះជាដើម ។ បទថា សីហាសនស្ស សម្មុខា សេចក្តីថា ខាងមុខ គឺក្នុងទីចំពោះមុខ ពុទ្ធាសនៈរបស់ព្រះមានព្រះភាគ ដែលប្រៀបដូចរាជសីហ៍ ប្រថាប់គង់ ។ បទថា ធម្មចក្កំ មេ ឋបិតំ ភ្ជាប់សេចក្តីថា ខ្ញុំបានសម្តែងរូបសីហៈ ទាំង សងខាងជាគ្រឿងសម្គាល់ទេនធម្មចក្រ សាងឲ្យដូចមានកញ្ចក់នៅត្រង់ កណ្តាលតាំងធម្មចក្របូជា ។ ធ្វើដូចម្តេច ធ្វើឲ្យជាធម្មចក្រដែលសាងយ៉ាងល្អ រហូតវិញ្ញូជន គឺបុគ្