អដ្ឋកថាឧបាលិត្ថេរាបទាន
អបទានរបស់ព្រះឧបាលិត្ថេរ ដែលជាក្មួយរបស់ព្រះឧបាលិ ត្ថេរ មានពាក្យផ្តើមថា ខីណាសវសហស្សេហិ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលមួយកន្លែង ចម្រើនវ័យ ហើយ ឃើញទោសក្នុងការនៅគ្រប់គ្រងផ្ទះ ទើបលះផ្ទះ ចេញបួសជាឥសី បាននូវអភិញ្ញា ៥ និងសមាបត្តិ ៨ សម្រេចការនៅក្នុងហិមវន្តប្បទេស ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ត្រូវវិវេក ទើបចូលទៅ កាន់ព្រៃហិមពាន្ត តាបសឃើញព្រះមានព្រះភាគ ដែលរុងរឿងដូចព្រះចន្ទ ពេញបូណ៌មីអំពីចម្ងាយ មានចិត្តជ្រះថ្លា ទើបធ្វើស្បែកខ្លាឆៀងស្មាម្ខាង ផ្គងអញ្ជលីថ្វាយបង្គំហើយ ទើបឈរផ្គងប្រជុំម្រាមដប់ ដាក់លើសិរសា សរសើរព្រះមានព្រះភាគ ឧបមាដោយការសរសើរច្រើនយ៉ាង ។ ព្រះមាន ព្រះភាគទ្រង់ស្តាប់ដូច្នោះហើយ ទ្រង់ព្យាករថា ក្នុងអនាគត តាបសនេះនឹង បួសក្នុងសាសនា របស់ព្រះមានព្រះភាគ ព្រះនាមគោតម នឹងបានជាកំពូល អដ្ឋកថា វិសុទ្ធជនវិលាសិនី ឧបាលិវគ្គទី ៥ ២០៩ ជាងភិក្ខុអ្នកមានបញ្ញាមុតស្រួច ទ្រទ្រង់ព្រះវិន័យ ។ តាបសនោះ តាំងនៅដរាបដល់អស់អាយុ មានឈានមិនសាបសូន្យ កើតក្នុងព្រហ្មលោក ចុតិចាកអត្តភាពនោះហើយ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ សោយនូវសម្បត្តិទាំងឡាយ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតជាក្មួយរបស់ព្រះឧបាលិត្ថេរ ក្នុងនគរកបិលពស្តុ ដល់នូវភាពជាអ្នកចម្រើន វ័យដោយលំដាប់ បួសក្នុងសម្នាក់របស់ព្រះឧបាលិត្ថេរដែលជាអំ រៀនយក កម្មដ្ឋានហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត លោក ជាអ