សោណកោដិយវេស្សត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 211

ខ្ញុំឲ្យគេធ្វើទីចង្រ្កម ធ្វើនូវការលាបដោយកំបោរ ថ្វាយ ព្រះមុនី ព្រះនាមអនោមទស្សី ទ្រង់ជាច្បងក្នុងលោក ទ្រង់មិន ញាប់ញ័រដោយលោកធម៌ ។ ខ្ញុំក្រាលទីចង្រ្កមដោយផ្កាមា ន ពណ៌ផ្សេងៗ ធ្វើនូវពិតានព្ធដ៏អាកាស និមន្តព្រះពុទ្ធដ៏ប្រសើរ ឲ្យ ឆាន់ភត្ត ។ គ្រានោះ ខ្ញុំផ្គងអញ្ជលី ថ្វាយបង្គំព្រះសម្ពុទ្ធ ទ្រង់មាន វត្តដ៏ល្អ ហើយថ្វាយទីឃសាលា ចំពោះព្រះមានព្រះភាគ ។ ព្រះសាស្តា ទ្រង់ប្រសើរផុតក្នុងលោក ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ព្រះមានព្រះភាគមានចក្ខុ ទ្រង់បានទទួល ( សាលានោះ ) ដោយ អនុគ្រោះ ។ ព្រះសម្ពុទ្ធ ជាទក្ខិណេយ្យបុគ្គលក្នុងលោក ព្រមទាំង ទេវលោក លុះទទួលរួចហើយ ទ្រង់គង់ក្នុងភិក្ខុសង្ឃហើយ សម្តែងនូវគាថាទាំងឡាយនេះថា កុលបុត្តណា មានចិត្តរីករាយ បានថ្វាយទីឃសាលា ចំពោះតថាគត តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នក ទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ កុលបុត្តដែលបរិបូណ៌ ដោយបុញ្ញកម្មនេះ នឹងមានរថទឹមដោយសេះមួយពាន់ កើតឡើង ប្រាកដក្នុងមរណកាល ។ បុរសនេះ នឹងទៅកាន់ទេវលោក ដោយយាននោះ ពួកទេវតារីករាយ ក្នុងភពជាកុសលដែល សម្រេចដល់បុរសនោះ ។ ទេវបុត្តនោះ នឹងនៅគ្រប់គ្រងវិមាន ដ៏ប្រសើរ ដែលមានថ្លៃច្រើន ប្រកបដោយកំពូលដ៏ប្រសើរ ។ ទេវបុត្តនោះ នឹងរីករាយក្នុង ទេវលោក អស់ ៣០០០០ កប្ប នឹងបានជាទេវរាជ អស់ ២៥ កប្បទៀត ។ នឹងបានជាស្តេចចក្រពត្តិ អស់ ៧៧ ដង ស្តេច ចក្រពត្តិទាំងអស់នោះ មាននាមតែមួយ គឺនាមថា យសោធរៈ ។ លុះកុលបុត្តនោះ សោយសម្បត្តិទាំងពីររួចហើយ សន្សំនូវបុណ្យ នឹងបានជាស្តេចចក្រពត្តិ ក្នុងកប្បទី ២៨ ។