ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទានទី ៣
ប្រជុំជនទាំងពួង បានចូលគាល់ព្រះសម្ពុទ្ធ ព្រះនាម បទុមុត្តរៈ ទ្រង់មានព្រះហបឫទ័យប្រកបដោយមេត្តា ជាអ្នកប្រាជ ដ៏ប្រសើរ ទ្រង់ដឹកនាំសត្វដ៏វិសេស ក្នុងលោកទាំងមូល ។ ពួក ជនទាំងពួង តែងថ្វាយនូវសដូវផង នំឈ្មោះបវាកៈផង អាមិស ទឹក និងភោជនផង ដល់ព្រះសាស្តា ជាបុញ្ញក្ខេត្តដ៏ប្រសើរ ។ ឯ ខ្ញុំក៏គិតថា នឹងនិមន្តព្រះពុទ្ធដ៏ប្រសើរផង ព្រះសង្ឃដ៏ប្រសើរផង ហើយនឹងថ្វាយទានដល់ព្រះសម្ពុទ្ធ ជាទេវតាដ៏ក្រៃលែងជាងទេវតា ទ្រង់មិនញាប់ញ័រដោយលោកធម៌ ។ ពួកជនទាំងនុ៎ះ ដែលខ្ញុំបញ្ជូន ទៅឲ្យនិមន្ត ក៏បាននិមន្តព្រះតថាគតផង ភិក្ខុសង្ឃទាំងអស់ ជា បុញ្ញក្ខេត្តដ៏ប្រសើរផង ។ ខ្ញុំបានក្រាលបល័្លង្ក មានថ្លៃមួយសែន ជាវិការនៃមាស កម្រាលឈ្មោះគោណកៈ ព្រមដោយកម្រាល ញាត់គ កម្រាលធ្វើដោយរោមសត្វ ជាផ្កាចង្កោមផង កម្រាល ដែលធ្វើដោយសម្បកឈើ កម្រាលដែលត្បាញដោយអំបោះ ផង ។ ខ្ញុំក្រាលនូវអាសនៈ មានថ្លៃដ៏ច្រើនគួរដល់ព្រះពុទ្ធ ឯព្រះ បទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់ជាទេវតាប្រសើរជាង ទេវតា ជានរាសភៈ ទ្រង់កុះករដោយភិក្ខុសង្ឃ ស្តេចចូលមកកាន់ ទ្វារផ្ទះរបស់ខ្ញុំ ខ្ញុំក្រោកទទួលព្រះសម្ពុទ្ធ ជាលោកនាថ ដ៏ទ្រង់យស ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ញ៉ាំងភិក្ខុសង្ឃ មួយសែនអង្គ ទាំងព្រះពុទ្ធជាលោកនាយក ឲ្យចូលមកកាន់ផ្ទះ របស់ខ្លួន ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ ( ញ៉ាំងព្រះ សម្ពុទ្ធ និងភិក្ខុសង្ឃ ) ឲ្យឆ្អែតស្កប់ស្កល់ ដោយចង្ហាន់ដ៏ថ្លៃថ្លា ព្រះបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿង បូជា ទ្រង់គង់ក្នុងភិក្ខុសង្ឃ ហើយត្រាស់នូវគាថាទាំងនេះថា កុលបុត្តណា ថ្វាយអាសនៈ ជាវិការនៃមាស ក្រ