អដ្ឋកថាភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 221

ភទ្ទិយកាឡិគោធាយបុត្តត្ថេរាបទាន អបទានរបស់ព្រះភទ្ទិយកាឡិគោធាយបុត្តត្ថេរ មានពាក្យ ផ្តើមថា បទុមុត្តរសម្ពុទ្ធំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលមួយ ដែល សម្បូរដោយសម្បត្តិ ចម្រើនវ័យហើយ ដល់ព្រមដោយបុត្ត និងភរិយា ឃើញអ្នកនគរនាំគ្នាធ្វើបុណ្យ ខ្លួនឯងក៏ចង់ធ្វើបុណ្យដែរ ទើបនិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យក្រាលទីដេកដែលគួរដល់តម្លៃច្រើន កម្រាលមាន រូបផ្កាជាប់គ្នាជាដើមជាច្រើន កាលព្រះមានព្រះភាគប្រថាប់គង់ក្នុងទីនោះ មួយអន្លើដោយសង្ឃហើយ ទូលនិមន្តឲ្យសោយព្រះក្រយាហារដ៏ប្រណីត ហើយបានថ្វាយមហាទាន កុលបុត្តនោះ បំពេញបុណ្យទាំងឡាយដរាបដល់ អស់អាយុ ដោយអាការយ៉ាងនេះ សោយសម្បត្តិទាំងពីរ ក្នុងទេវតា និង មនុស្សទាំងឡាយ កាលតមក ក្នុងពុទ្ធុប្បាទកាលនេះ កើតជាបុត្តរបស់នាង កាឡិគោធាទេវី ។ ដល់នូវភាពជាអ្នកដឹងក្តីហើយ បានប្រាកដនាមថា ភទ្ទិយកាឡិគោធាបុត្ត ព្រោះចម្រើនដោយរូបសម្បត្តិ គឺមានដៃ និងជើង វែងធំ និងព្រោះជាបុត្តរបស់នាងកាឡិគោធាទេវី ។ កុលបុត្តនេះ ជ្រះថ្លាក្នុង ព្រះសាស្តា សូមឲ្យមាតាបិតាអនុញ្ញាតហើយ ចេញបួស មិនយូរបុន្មាន ក៏ បានជាព្រះអរហន្ត ។ លោកបានជាព្រះអរហន្តហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើត សោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា បទុមុត្តរសម្ពុទ្ធំ ជាដើម ។ ពាក្យនេះមានអត្ថដូចលោក ពោលមកហើយ ។ បទថា មេត្តចិត្តំ សេចក្តីថា ឈ្មោះថា មេត្តា ព្រោះ ស្រឡាញ់ ជាប់ជំពាក