សន្ថិដ្ឋាបកត្ថេរាបទានទី ៤

ក្បាលទី 60 · ទំព័រ 224

ខ្ញុំធ្វើខ្ទមក្នុងព្រៃ ត្រង់ចន្លោះភ្នំ ហើយនៅ ជាអ្នកសន្តោស ដោយលាភ និងឥតលាភផង ដោយយស និងឥតយសផង ។ ព្រះសម្ពុទ្ធបទុមុត្តរៈ ទ្រង់ជ្រាបច្បាស់នូវលោក គួរទទួលនូវ គ្រឿងបូជា ទ្រង់ធ្វើពុទ្ធដំណើរមកក្នុងសម្នាក់របស់ខ្ញុំ ជាមួយនឹង ភិក្ខុសង្ឃ ប្រមាណមួយសែនអង្គ ។ ព្រះសម្ពុទ្ធ ជាមហានាគ ព្រះនាមបទុមុត្តរៈ ស្តេចយាងមកដល់ហើយ ខ្ញុំក្រាលកម្រាល ស្មៅ ថ្វាយព្រះសាស្តា ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ បាន ថ្វាយផ្លែល្ហុងប្រេងផង ទឹកផង ចំពោះព្រះសាស្តា ទ្រង់មាន សន្តានត្រង់ ដោយចិត្តដែលជ្រះថ្លា ។ ក្នុងកប្បទីមួយសែន អំពី កប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទាន ក្នុងកាលនោះ ខ្ញុំមិន ដែលស្គាល់ទុគ្គតិ នេះជាផលនៃការថ្វាយផ្លែល្ហុងប្រេង ។ ក្នុងកប្បទី ៤១ ខ្ញុំបានជាស្តេចមួយព្រះអង្គ ឈ្មោះអរិន្ទមៈ ជាស្តេចចក្រពត្តិ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះសន្និដ្ឋាបកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។