សយនទាយកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 233

ខ្ញុំថ្វាយទីព្រះបន្ទំដ៏ប្រសើរ ដែលក្រាលដោយសំពត់ ចំពោះព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ទ្រង់មានមេត្តាចិត្ត មិន ញាប់ញ័រ ដោយលោកធម៌ ។ ព្រះមានព្រះភាគ ទ្រង់ទទួល កប្បិយសយនាសនៈហើយ ព្រះជិនស្រី ទ្រង់ក្រោកឡើងអំពីទី ព្រះបន្ទំនោះហើយ ទ្រង់ហោះឡើងទៅឯអាកាស ។ ក្នុងកប្បទី ៩៤ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំបានថ្វាយទីសយនៈ ក្នុងកាល នោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃទីសយនៈ ។ ក្នុង កប្បទី ៥១ អំពីភទ្ទកប្បនេះ ខ្ញុំកើតជាស្តេចចក្រពត្តិ ព្រះនាម វរុណទេវៈ ទ្រង់បរិបូណ៌ដោយកែវ ៧ ប្រការ មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបាន ធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះសយនទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។