អដ្ឋកថាចង្កមទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 237

អបទានរបស់ព្រះចង្កមទាយកត្ថេរ មានពាក្យផ្តើមថា អត្ថទស្សិស្ស មុនិនោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយក្នុង ព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាសនាបា នសាងទីចង្រ្កមដែលខ្ពស់ដ៏ល្អ ដូចគ្នានឹងគំនរប្រាក់ បូកលាបដោយបាយ-អ ហើយក្រាលដោយខ្សាច់ពណ៌ស ដូចគ្នានឹងកម្រងគជ់ ថ្វាយដល់ព្រះមាន ព្រះភាគ ។ ព្រះមានព្រះភាគទ្រង់ទទួលហើយ កាលទ្រង់ទទួលទីចង្រ្កម ទ្រង់ចូល សមាធិដែលធ្វើឲ្យកាយ និងចិត្តជាសុខ ហើយទ្រង់ព្យាករថា ក្នុងអនាគត កុលបុត្តនេះ នឹងបានជាសាវ័កក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាម គោតម ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និង មនុស្សទាំងឡាយ សោយសម្បត្តិទាំងពីរ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ដល់ព្រមដោយសទ្ធា បួសក្នុង ព្រះសាសនា មិនយូរបុន្មាន ក៏សម្រេចអរហត្ត លោកបានប្រាកដនាមថា ចង្កមនទាយកត្ថេរ តាមឈ្មោះបុណ្យដែលបានធ្វើមកហើយ ។ ថ្ងៃមួយ លោករពឫកដល់បុញ្ញកម្ម ដែលធ្វើក្នុងកាលមុន កើតនូវ សោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តក្នុងកាលមុន ទើបពោល ពាក្យថា អត្ថទស្សិស្ស មុនិនោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា អត្ថទស្សិស្ស សេចក្តីថា ឈ្មោះថា អត្ថទស្សី ព្រោះទ្រង់ឃើញនូវប្រយោជន៍ គឺការចម្រើនដុះដាល បានដល់ ព្រះនិព្វាន ម្យ៉ាងទៀត ឈ្មោះថា អត្ថទស្សី ព្រោះមានប្រក្រតីឃើញ ប្រយោជន៍ គឺព្រះនិព្វាន ភ្ជាប់សេចក្តីថា ខ្ញុំបានសាងទី