អដ្ឋកថាសុភទ្ទត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 243

អបទានរបស់ព្រះសុភទ្ទត្ថេរ មានពាក្យផ្តើមថា បទុមុត្តរោ លោកវិទូ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះពុទ្ធព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ជាអ្នកបរិបូណ៌ដោយទ្រព្យសម្បត្តិ ដល់ព្រមដោយសទ្ធា ដល់នូវ ភាពជាអ្នកដឹងក្តីហើយ ត្រូវរៀបចំឲ្យមានគ្រួសារ ជ្រះថ្លាក្នុងព្រះរតនត្រ័យ ឃើញព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ផ្ទំលើព្រះទែនដែលជាទីបរិនិព្វាន និងឃើញទេវតាក្នុងម៉ឺនចក្រវាឡប្រជុំគ្នា មានចិត្តជ្រះថ្លា បូជាដោយ ផ្កាមានក្លិនក្រអូប មានផ្កាគុណ្ឌី-ស ផ្ការំចេក ផ្កាអសោកខៀវ និងអសោក-ស ជាដើមជាច្រើន ដោយបុញ្ញកម្មនោះ កុលបុត្តនោះ តាំងនៅដរាបដល់អស់ អាយុ ចុតិចាកអត្តភាពនោះហើយ សោយទិព្វសម្បត្តិក្នុងស្ថានតុសិត ជាដើម បន្ទាប់អំពីនោះ សោយសម្បត្តិមនុស្សក្នុងមនុស្សលោក បានជា បុគ្គលដែលគេបូជាដោយផ្កាទាំងឡាយ ដែលមានក្លិនក្រអូបគ្រប់ទី ដែល កុលបុត្តនោះកើត ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលដែលសម្បូរ ដោយសម្បត្តិមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ឃើញទោសក្នុង កាមទាំងឡាយ មិនបានឃើញព្រះពុទ្ធដរាបដល់កាលដែលព្រះមានព្រះភាគ ទ្រង់បរិនិព្វាន បួសក្នុងពេលដែលព្រះមានព្រះភាគ ទ្រង់ផ្ទំលើព្រះទែនជាទី បរិនិព្វាននោះឯង សម្រេចអរហត្តហើយ លោកបានប្រាកដនាមថា សុភទ្ធ តាមបុណ្យដែលធ្វើមកក្នុងកាលមុន ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ដោយអំណាចសោមនស្ស ទើបពោលពាក្យថា បទុមុត្តរោ លោកវិទូ ដូច្នេះជាដើម ។