ចុន្ទត្ថេរាបទានទី ១០
ខ្ញុំធ្វើចេតិយ ស្រោបដោយផ្កាម្លិះទាំងឡាយ បូជាចំពោះ ព្រះមានព្រះភាគ ព្រះនាមសិទ្ធត្ថៈ ជាច្បងក្នុងលោក ទ្រង់មិន ញាប់ញ័រ ដោយលោកធម៌ ។ លុះខ្ញុំរៀបចំស្រេចហើយ ទើប បង្អោនថ្វាយផ្កានោះចំពោះព្រះពុទ្ធ ហើយយកផ្កាដ៏សេសបង្អោន ថ្វាយទៀត ។ ខ្ញុំមានចិត្តជ្រះថ្លា មានចិត្តរីករាយ នាំចេតិយផ្កា ទៅថ្វាយចំពោះព្រះពុទ្ធ ជាអគ្គនាយកក្នុងលោក ព្រះអង្គប្រាកដ ស្មើដោយចេតិយមាស ។ ព្រះសម្ពុទ្ធ មានសេចក្តីសង្ស័យកន្លងបង់ ហើយ មានពួកព្រះខីណាស្រព ដែលមានអន្លង់ឆ្លងផុត ចោមរោម ហើយ ព្រះអង្គគង់នៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថា ទាំងនេះថា កុលបុត្តណា បានថ្វាយដល់តថាគត នូវចេតិយដែលធ្វើ ដោយផ្កាមា នក្លិនដូចជាទិព្វផ្សាយទៅ តថាគតនឹងសម្តែង សរសើរនូវកុលបុត្តនោះ អ្នកទាំងឡាយ ចូរស្តាប់តថាគតសម្តែង ចុះ ។ បុរសនេះ លុះច្យុតចាកអត្តភាពនេះទៅ នឹងទៅកើតក្នុង ទេវលោក មានពួកទេវតាចោមរោម ជាអ្នកបរិបូណ៌ដោយផ្កា ម្លិះ ។ ទីនៅរបស់កុលបុត្តនោះ ដ៏ខ្ពស់ជាវិការនៃមាស និងកែវ មណី ប្រាសាទទាំងឡាយ ដែលបុញ្ញកម្មតាក់តែងហើយ នឹងកើត ប្រាកដ ។ កុលបុត្តនោះ នឹងសោយទេវរាជ្យ នឹងសោយទិព្វសម្បត្តិ មានពួកស្ត្រីអប្សរចោមរោម អស់ ៧៤ ដង ។ នឹងបាន សោយរាជសម្បត្តិលើផែនដី គ្រប់គ្រងផែនដី អស់ ៣០០ ដង នឹងបានជាស្តេចចក្រពត្តិអស់ ៧៥ ដង ។ កុលបុត្តនោះ នឹងកើត ជាក្សត្រ ជាអធិបតីនៃមនុស្ស មាននាមថា ទុជ្ជយៈ អាស្រ័យ នូវបុញ្ញកម្មរបស់ខ្លួន ហើយរងនូវផលបុណ្យនោះ ។