ពីជនិវគ្គោ
ខ្ញុំថ្វាយផ្លិតមួយ ចំពោះព្រះបទុមុត្តរៈ ជាច្បងក្នុងលោក មិនញាប់ញ័រដោយលោកធម៌ ទ្រង់ជាធំជាងសត្វជើងពីរ ប្រកបដោយ តាទិគុណ ។ ខ្ញុំញ៉ាំងចិត្តរបស់ខ្លួនឲ្យជ្រះថ្លា ហើយផ្គង អញ្ជលីថ្វាយបង្គំព្រះសម្ពុទ្ធ ហើយបែរមុខទៅទិសខាងជើង ដើរ ចេញទៅ ។ ព្រះសាស្តា ជាអគ្គនាយកក្នុងលោក លុះទ្រង់ទទួលយក ផ្លិតហើយក៏ ស្ថិតនៅក្នុងភិក្ខុសង្ឃ ទាំងនេះថា ព្រោះការថ្វាយផ្លិតនេះផង ព្រោះការតម្កល់ចិត្តនេះផង កុលបុត្តនេះ នឹងមិនទៅយកកំណើតជាវិនិបាត អស់មួយសែន កប្ប ។ ខ្ញុំអាយុ ៧ ឆ្នាំ បានប្រារព្ធព្យាយាម បញ្ជូនចិត្តទៅកាន់ព្រះ និព្វាន តម្កល់ខ្ជាប់ក្នុងចេតោគុណ ក៏បានដល់ព្រះអរហត្ត ។ ក្នុង កប្បទី ៦០០០០ ខ្ញុំបានជាស្តេចចក្រពត្តិ ២៦ ដង ព្រះនាម ពិជ្ជមានៈដូចៗ គ្នា ទ្រង់មានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះវិធូបនទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។