សតរំសិយត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 259

ព្រះបទុមុត្តរសម្ពុទ្ធ ជាបុរសដ៏ប្រសើរ ទ្រង់ឡើងគង់ លើភ្នំ ខ្ញុំជាព្រាហ្មណ៍ដល់ត្រើយនៃមន្ត នៅក្នុងទីជិតភ្នំខ្ពស់នោះ ។ ខ្ញុំផ្គងអញ្ជលី សរសើរព្រះលោកនាយក ជាមហាវីរបុរស ជា ទេវតាក្រៃលែងជាងទេវតា ទ្រង់ជានរាសភៈ ដែលស្តេចចូលមក ជិត ដោយពាក្យថា ព្រះពុទ្ធនេះ មានព្យាយាមធំ ទ្រង់ប្រកាស ធម៌ដ៏ប្រសើរ មានភិក្ខុសង្ឃចោមរោម តែងរុងរឿងដូចគំនរភ្លើង ។ ព្រះសម្ពុទ្ធមានបញ្ញាចក្ខុ ទ្រង់ដូចមហាសមុទ្ទ មិនរំភើប ឬដូច អន្លង់ដែលគេឆ្លងបានដោយក្រ ឬក៏ដូចស្តេចម្រឹគដែលមិនតក់ស្លុត តែងសម្តែងធម៌ ។ ព្រះសាស្តា ព្រះនាមបទុមុត្តរៈ ទ្រង់ជ្រាបនូវ បំណងរបស់ខ្ញុំ ស្តេចស្ថិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវ គាថាទាំងនេះថា កុលបុត្តណា ថ្វាយអញ្ជលីនេះផង សរសើរព្រះពុទ្ធដ៏ ប្រសើរផង កុលបុត្តនោះ នឹងសោយទេវរជ្ជសម្បត្តិ អស់ ៣០ ពាន់កប្ប ។ កន្លងទៅមួយសែនកប្ប ព្រះសម្ពុទ្ធជាអង្គីរស មាន គ្រឿងប្រក់ គឺកិលេសបើកហើយ នឹងបានត្រាស់ដឹង ( ក្នុងលោក ) ។ កុលបុត្តនោះ បានមកកើតជាបុរសមាននាមថា សតរំសី នឹងជា ធម្មទាយាទ ជាធម្មនិម្មិត ជាឱរសរបស់ព្រះសម្ពុទ្ធនោះ នឹងបានជា ព្រះអរហន្ត ។ ខ្ញុំមានអាយុ ៧ ឆ្នាំ រាប់អំពីកំណើតមក បានបួសក្នុង ព្រះពុទ្ធសាសនា មាននាមថា សតរំសី រស្មីរបស់ខ្ញុំ តែងផ្សាយ ចេញ ។ ខ្ញុំត្រេកអរនឹងឈាន ចម្រើនឈាន ក្នុងមណ្ឌល ឬជិត គល់ឈើ ខ្ញុំទ្រទ្រង់នូវរាងកាយជាទីបំផុត ក្នុងសាសនារបស់ព្រះ សម្មាសម្ពុទ្ធ ។