អដ្ឋកថាសតរំសិយត្ថេរាបទាន
អបទានរបស់ព្រះសតរំសិយត្ថេរ មានពាក្យផ្តើមថា ឧច្ចិយំ សេលមារុយ្ញ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងត្រកូលព្រាហ្មណ៍ ដល់នូវភាពជាអ្នកដឹងក្តីហើយ សិក្សាចប់ក្នុងវិជ្ជាសក្កដវេយ្យាករណ៍ និងក្នុង ត្រៃវេទ លះនូវការគ្រប់គ្រងផ្ទះ ចូលកាន់ព្រៃ បួសជាឥសី សម្រេចការនៅក្នុង ហិមវន្តប្បទេស ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ ទ្រង់ ឡើងកាន់ភ្នំខ្ពស់មួយ ព្រោះទ្រង់ប្រាថ្នាវិវេក ប្រថាប់គង់ដូចគំនរភ្លើងដែលឆេះ សន្ធោសន្ធៅ ។ តាបសឃើញព្រះមានព្រះភាគអង្គនោះ ប្រថាប់គង់បែបនោះ កើតនូវសោមនស្ស ផ្គងអញ្ជលីសរសើរដោយហេតុច្រើនយ៉ាង ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះ ចុតិចាកអត្តភាពនោះហើយ សោយទិព្វសម្បត្តិក្នុងកាមាវចរទេវលោក ៦ ជាន់ បន្ទាប់អំពីនោះមក កើតក្នុងមនុស្សលោក ជាស្តេចចក្រពត្តិ ព្រះនាមថា សតរំសី ។ លោកសោយសម្បត្តិ នោះច្រើនដង ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង មាន អាយុ ៧ ឆ្នាំ បួសហើយ សម្រេចអរហត្ត ដោយអំណាចបុញ្ញសម្ភារក្នុង កាលមុន ។ លោករពឫកថា ព្រោះកម្មអ្វីហ្ន៎ អញមានអាយុ ៧ ឆ្នាំបុណ្ណោះ ក៏សម្រេចសន្តិបទតាមលំដាប់ បានឃើញបុព្វកម្មដោយញាណដោយប្រចក្ស កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ដោយអំណាចឧទ្ទាន ទើបពោលពាក្យថា ឧច្ចិយំ សេលមារុយ្ញ ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា ឧច្ចិយំ ភ្ជាប់សេចក្តីថា ព្រះមាន ព្រះភាគព្រះនាមបទុមុត្តរៈ ឡើងកាន់ភ្នំខ្ពស់ដែលសម្រេចហើយអំពី