អដ្ឋកថាសយនទាយកត្ថេរាបទាន
អបទានរបស់ព្រះសយនតាយកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុង ភពនោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមាន ត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ នៅគ្រប់គ្រងផ្ទះ សោយ សុខ ស្តាប់ធម្មទេសនារបស់ព្រះសាស្តា ជ្រះថ្លាក្នុងព្រះសាស្តា ឲ្យមនុស្ស ធ្វើគ្រែដែលមានតម្លៃច្រើន សម្រេចដោយភ្លុក មាស ប្រាក់ កែវមុក្តា និង កែវមណី ក្រាលដោយសំពត់ចីនៈ និងសំពត់រោមសត្វជាដើម ថ្វាយដល់ ព្រះមានព្រះភាគដើម្បីទ្រង់ផ្ទំ ព្រះមានព្រះភាគកាលទ្រង់ធ្វើសេចក្តីអនុគ្រោះ ដល់កុលបុត្តនោះ ទើបទ្រង់ផ្ទំលើគ្រែនោះ ដោយបុញ្ញកម្មនោះ កុលបុត្ត នោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសុខក្នុងការទៅ និងសុខក្នុងការដេកជាដើមក្នុងអាកាស ដែលគួរបានអំពីបុញ្ញកម្មនោះ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយ ដែលសម្បូរដោយទ្រព្យសម្បត្តិ ដល់នូវភាពជាធំហើយ ស្តាប់ធម្មទេសនារបស់ព្រះសាស្តា មានចិត្តជ្រះថ្លា បួសហើយ ចម្រើនវិបស្សនា មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួនហើយ កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរ- ពុទ្ធស្ស ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយខាងដើម នោះឯង ។ បទថា សុខេត្តេ ពីជសម្បទា សេចក្តីថា ពូជដែលបុគ្គលព្រោះក្នុង ស្រែល្អ ដែលប្រាសចាកស្មៅ និងសំរាម សម្បូរដោយភក់ជាដើម រមែង ញ៉ាំងផលល្អឲ្យសម្រេច យ៉ាងណា ទានដែលបុគ្គលសាបព្រោះក្នុងស្រែ បុ