អដ្ឋកថាគន្ធោទកទាយកត្ថេរាបទាន
អបទានរបស់ព្រះគន្ធោទកទាយកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល កាលព្រះមានព្រះភាគបរិនិព្វានហើយ ឃើញអ្នកស្រុកធ្វើការបូជាពោធិព្រឹក្ស ទើបយកឆ្នាំងដ៏វិចិត្រដាក់ទឹកក្រអូបដែលផ្សំអំពីចន្ទន៍ក្រអូប កបូ៌រ និងក្លាំពាក់ ជាដើមរហូតពេញ ស្រោចពោធិព្រឹក្ស ។ ខណៈនោះ ភ្លៀងធ្លាក់យ៉ាងធំ ក្នុង កាលនោះ កុលបុត្តធ្វើកាលកិរិយាដោយអសនីបាត ( រន្ទះបាញ់ ) ដោយ បុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងទេវលោក ខណៈនៅក្នុងទេវលោក នោះឯង បានពោលគាថាថា អហោ ពុទ្ធោ អហោ ធម្មោ ដូច្នេះជាដើម កុលបុត្តនោះ សោយសម្បត្តិក្នុងទេវតា និងមនុស្សទាំងឡាយ ដោយអាការ យ៉ាងនេះ ជាអ្នកប្រាសចាកការក្តៅក្រហាយទាំងពួង ចូលដល់ភាពជាអ្នក ត្រជាក់ ជាសុខក្នុងទីដែលខ្លួនកើតហើយ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះ មានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ ផ្តើមកម្មដ្ឋាន ចម្រើននូវវិបស្សនា មិនយូរបុន្មាន ក៏បានសម្រេចអរហត្ត ប្រាកដឈ្មោះថា គន្ធោទកទាយកត្ថេរ តាមបុណ្យដែលបានធ្វើមក ។ ថ្ងៃមួយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាល ប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរពុទ្ធស្ស ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយ នោះឯង ។ បទថា មហាពោធិមហោ អហុ សេចក្តីថា មានការបូជាដើមពោធិព្រឹក្សធំ ហើយ ។ បទថា វិចិត្តំ ឃដមាទាយ សេចក្តីថា កាន់យកក្អមដែលពេញ