អដ្ឋកថាឱបវយ្ញត្ថេរាបទាន
អបទានរបស់ព្រះឱបវយ្ញត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ កាលព្រះពុទ្ធព្រះនាមបទុមុត្តរៈ ប្រាកដក្នុងលោកហើយ កុលបុត្តនោះ កើតក្នុងត្រកូលដែលសម្បូរដោយសម្បត្តិមួយកន្លែង ចម្រើនវ័យហើយ មាន ទ្រព្យច្រើន មានភោគៈច្រើន នៅគ្រប់គ្រងផ្ទះ ជ្រះថ្លាក្នុងព្រះសាសនា មាន ការជ្រះថ្លា និងការរាប់អានច្រើនក្នុងព្រះសាស្តា បានធ្វើការបូជាដោយសេះ សិន្ធពអាជានេយ្យ កាលបូជាហើយ គិតថា ដំរី និងសេះជាដើម មិនគួរ ដល់សមណៈទាំងឡាយ មានព្រះពុទ្ធជាដើម អញនឹងថ្វាយវត្ថុដែលសមគួរ ដល់សមណៈ ទើបឲ្យវាយតម្លៃសេះនោះ ហើយបានថ្វាយចីវរ ដែល សម្រេចដោយកប្បាស សំពត់កម្ពល និងសំពត់កោជវៈជាដើម និងថ្វាយ ភេសជ្ជបរិក្ខារ មានកបូ៌រ និងតក្កៈជាដើម ដែលសមគួរដោយកហាបណៈ ដែលមានតម្លៃស្មើនឹងសេះនោះ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ តាំងនៅ ដរាបដល់អស់អាយុ ចុតិចាកអត្តភាពនោះហើយ ទោះជាកើតក្នុងទេវតា និង មនុស្ស ជាអ្នកសម្បូរដោយពាហនៈជាច្រើន មានដំរី និងសេះជាដើម ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកដឹង ក្តីហើយ ដល់ព្រមដោយសទ្ធា បួសក្នុងព្រះសាសនា រៀនព្រះកម្មដ្ឋាន ចម្រើនវិបស្សនាតាំងនៅក្នុងអរហត្ត តាមលំដាប់នៃមគ្គ លោកប្រាកដឈ្មោះ ថា ឱបវយ្ញត្ថេរ តាមបុញ្ញសម្ភារដែលធ្វើក្នុងកាលមុន ។ លោកពិចារណាថា ព្រោះកម្មអ្វីហ្ន៎ ទើបអញបានសម្រេចសន្តិបទនេះ ដឹងនូវបុព្វកម្មយ៉ាងប្រចក្សដោយញាណ កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលព