អដ្ឋកថាសបរិវារាសនត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 275

អបទានរបស់ព្រះសបរិវារាសនត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងកាលនៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល មួយកន្លែង ដែលសម្បូរដោយទ្រព្យសម្បត្តិ ចម្រើនវ័យហើយ កើតនូវសទ្ធា ជ្រះថ្លាក្នុងព្រះសាសនា ជឿផលនៃទាន បានថ្វាយបិណ្ឌបាតដល់ព្រះមាន ព្រះភាគ ដោយភោជនមានរសដ៏ប្រសើរផ្សេងៗ កាលថ្វាយហើយ បាន ប្រដាប់អាសនៈ គឺទីអង្គុយឆាន់ត្រង់រោងឆាន់ដោយផ្កាម្លិះ និងផ្កាម្លិះរួតជាដើម ព្រះមានព្រះភាគ ទ្រង់បានធ្វើភត្តានុមោទនាហើយ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយនូវ សម្បត្តិមានបែបផ្សេងៗ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង សម្បូរដោយទ្រព្យសម្បត្តិ ចម្រើនវ័យហើយ មានសទ្ធា មានសេចក្តី ជ្រះថ្លា បព្វជ្ជាហើយ មិនយូរប៉ុន្មាន ក៏បានជាព្រះអរហន្ត ។ ព្រះថេរៈសម្រេចសន្តិបទយ៉ាងនេះហើយ ពិចារណាដោយញាណថា ព្រោះបុណ្យអ្វីហ្ន៎ ទើបអាត្មាអញសម្រេចសន្តិបទនេះ ឃើញនូវបុព្វកម្មហើយ កើតនូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរពុទ្ធស្ស ដូច្នេះជាដើម ។ ពាក្យនេះ មានអត្ថ ដូចពោលហើយ ។ បទថា បិណ្ឌបត្តំ អទាសហំ សេចក្តីថា អាហារ ឈ្មោះថា បិណ្ឌបាត ព្រោះធ្វើដុំបាយដែលបានអំពីទីផ្សេងៗ ឲ្យជាពំនូត ទើបទំពាលេបចូលទៅ គឺបរិភោគ ខ្ញុំបានថ្វាយបិណ្ឌបាតនោះ ដល់ព្រះមាន ព្រះភាគ អធិប្បាយថា ឲ្យព្រះមានព្រះភាគសោយ ។ បទថា អកិត្តយិ បិណ្ឌបតំ សេចក្តីថា ព