បញ្ចទីបកត្ថេរាបទានទី ៧

ក្បាលទី 60 · ទំព័រ 277

ខ្ញុំជឿស៊ប់ ក្នុងព្រះសទ្ធម្មរបស់ព្រះសម្ពុទ្ធ ព្រះនាម បទុមុត្តរៈ ទ្រង់អនុគ្រោះដល់សព្វសត្វ ទ្រង់មានទិដ្ឋិត្រង់ ។ ខ្ញុំ បានថ្វាយប្រទីបជាទាន ព័ទ្ធជុំវិញដើមពោធិព្រឹក្ស កាលខ្ញុំជឿ ហើយ បានថ្វាយប្រទីបទាំងឡាយ ក្នុងវេលានោះ លុះខ្ញុំទៅកើត ក្នុងកំណើតណាៗ ទោះបីជាទេវតា ឬជាមនុស្ស ពួកទេវតាតែង ទ្រោលបំភ្លឺគប់ភ្លើងព្ធដ៏អាកាស នេះជាផលនៃការថ្វាយប្រទីប ។ ខ្ញុំបានទទួលនូវទស្សនកិច្ច ( ឃើញរូបទាំងពួង ) ចម្ងាយ ១០០ យោជន៍ ដោយជុំវិញ ឃើញធ្លុះទៅខាងក្រៅជញ្ជាំង ខាងក្រៅ ផែនថ្ម និងភ្នំបាន ។ ដោយសេសផលនៃកុសលកម្មនោះ ខ្ញុំបាន ដល់នូវការអស់ទៅនៃអាសវៈ ខ្ញុំទ្រទ្រង់នូវរាងកាយ ជាទីបំផុត ក្នុងសាសនារបស់ព្រះសម្មាសម្ពុទ្ធ ជាធំជាងសត្វជើងពីរ ។ ក្នុង កប្បទី ៣៤០០ ខ្ញុំបានជាស្តេចចក្រពត្តិច្រើនជាតិ មាននាមថា សតចក្ខុដូចគ្នា មានតេជះច្រើន ទាំងមានកម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិហើយ ។ បានឮថា ព្រះបញ្ចទីបកត្ថេរមានអាយុ បានសម្តែងនូវគាថា ទាំងនេះ ដោយប្រការដូច្នេះ ។