អដ្ឋកថាបញ្ចទីបកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 278

អបទានរបស់ព្រះបញ្ចទីបកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ចម្រើនវ័យហើយ នៅគ្រប់គ្រងផ្ទះ ស្តាប់ធម៌របស់ព្រះមានព្រះភាគ តាំងនៅក្នុងសម្មាទិដ្ឋិ មានសទ្ធាជ្រះថ្លា ឃើញមហាជនធ្វើនូវការបូជាពោធិព្រឹក្ស ខ្លួនឯងក៏ព័ទ្ធដើមពោធិ ( ដោយរបង ) អុជប្រទីបបូជាដែរ ។ ដោយ បុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្សទាំងឡាយ សោយសម្បត្តិ មានចក្កពត្តិសម្បត្តិជាដើម ក្នុងភពដែលខ្លួនកើត កុលបុត្ត នោះ មានពន្លឺក្នុងវិមានជាដើម ដែលដល់ព្រមដោយពន្លឺ ។ ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ដែលបរិបូណ៌ដោយទ្រព្យ សម្បត្តិ ចម្រើនវ័យហើយ បាននូវសទ្ធា បួសហើយ មិនយូរបុន្មាន ក៏បានជា ព្រះអរហន្ត ប្រាកដឈ្មោះថា ទីបកត្ថេរ ដោយផលបុណ្យដែលបូជាប្រទីប ។ ថ្ងៃមួយ លោករពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាល នឹងប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បទុមុត្តរពុទ្ធស្ស ដូច្នេះជាដើម ។ ពាក្យនោះ មានអត្ថដូចពោលហើយ នោះឯង ។ បទថា ឧជុទិដ្ឋិ អហោសហំ សេចក្តីថា ខ្ញុំបានលះបង់នូវភាព វៀច គឺមិច្ឆាទិដ្ឋិ បានជាអ្នកមានសម្មាទិដ្ឋិ ដោយធ្វើទិដ្ឋិឲ្យត្រង់ គឺមិនវៀច បានដល់ ឲ្យបែរមុខចំពោះព្រះនិព្វាន ។ ក្នុងបទថា បទីបទានំ បទាសឹ មានវិនិច្ឆ័យថា ឈ្មោះថា ប្រទីប ព្រោះរុងរឿងទួទៅ ការឲ្យប្រទីបនោះ ឈ្មោះថា បទីបទាន សេចក្តីថា ខ្ញុំ បានថ្វា