អដ្ឋកថាធជទាយកត្ថេរាបទាន
អបទានរបស់ព្រះធជទាយកត្ថេរ មានពាក្យផ្តើមថា បទុមុត្តរពុទ្ធស្ស ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល មួយកន្លែងចម្រើនវ័យហើយ ជ្រះថ្លាក្នុងព្រះសាសនា បានធ្វើទង់ដោយសំពត់ សាច់ល្អៗ ជាច្រើន គឺបានធ្វើការបូជាដោយទង់ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ កើតក្នុងត្រកូលខ្ពស់ មានអ្នកបូជា ជាបុគ្គលគួរបូជា ក្នុងភព ដែលកើត ។ ក្នុងកាលតមក ក្នុងពុទ្ធុប្បាទកាលនេះ កុលបុត្តនោះកើតក្នុងផ្ទះ មានត្រកូលមួយកន្លែង ចម្រើនវ័យហើយ ចម្រើនដោយបុត្ត និងភរិយា ជា អ្នកមានភោគៈច្រើន មានយស មានសទ្ធាជ្រះថ្លាក្នុងព្រះសាសនា លះនូវ ការគ្រប់គ្រងផ្ទះ បួសមិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកបានសម្រេចអរហត្តផលហើយ រពឫកដល់បុព្វកម្មហើយ កើតនូវ សោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោល ពាក្យថា បទុមុត្តរពុទ្ធស្ស ដូច្នេះជាដើម ។ សេចក្តីនៃពាក្យនោះ មានអត្ថ ដូចពោលក្នុងកាលមុននោះឯង ។ បទថា ហដ្ឋោ ហត្ថេន ចិត្តេន សេចក្តីថា ឈ្មោះថា ហដ្ឋោ គឺជាអ្នកមានកាយបរិបូណ៌ ព្រោះប្រកបដោយចិត្តដែល កើតព្រមដោយសោមនស្ស ឈ្មោះថា ហត្ថេន គឺមានចិត្តរីករាយ ព្រោះ មានចិត្តប្រកបដោយសទ្ធា ។ បទថា ធជមារោបយឹ អហំ សេចក្តីថា ឈ្មោះថា ធជ ព្រោះអត្ថថា រលាស់ គឺកម្រើក បានដល់ ញ័រ ។ ខ្ញុំបាន លើកទង់នោះឡើងពាក់ត្រង់ចុងបឫស្សី ហើយបូជា ។ បទថា បតិតបត្តានិ គណ្ញិត្វា សេចក្តីថា ខ្ញុំកាន់យកស្លឹកពោធិដែល ជ្រុះហើយ ទៅចោលខាងក្រៅ ។