បទុមត្ថេរាបទានទី ៩
ព្រះបទុមុត្តរសម្ពុទ្ធ កំពុងទ្រង់ប្រកាសសច្ចៈ ៤ ញ៉ាំង ធម៌ដ៏ប្រសើរឲ្យប្រព្រឹត្តទៅ ទ្រង់បង្អុរនូវភ្លៀង គឺអមតៈ ញ៉ាំង មហាជនឲ្យរលត់ទុក្ខ ។ ខ្ញុំកាន់យកផ្កាឈូក ព្រមទាំងទង់ ស្ថិត នៅក្នុងទីកន្លះកោសៈ មានចិត្តរីករាយ ចំពោះព្រះមុនី ព្រះនាម បទុមុត្តរៈ ហើយព្រាច ( ផ្កាឈូក ) ព្ធដ៏អាកាស ។ កាល ដែលផ្កាឈូកអណ្តែតមក មានសេចក្តីអស្ចារ្យ ក្នុងខណៈនោះ ព្រះពុទ្ធប្រសើរជាងពួកអ្នកប្រាជ ទ្រង់ជ្រាបនូវបំណងរបស់ខ្ញុំ ហើយ ទ្រង់ទទួល ។ ព្រះសាស្តា ទ្រង់ទទួលយកជលជាត ជាផ្កាដ៏ឧត្តម ដោយព្រះហស្តដ៏ប្រសើរ ទ្រង់ស្ថិតនៅក្នុងភិក្ខុសង្ឃ ហើយសម្តែងនូវគាថាទាំងនេះថា កុលបុត្តណា ព្រាចផ្កាឈូកនេះ ថ្វាយព្រះសព្វញ្ញូ ជា នាយកប្រសើរ តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នក ទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ កុលបុត្តនេះ នឹងបានជា ធំជាងទេវតា សោយទេវរជ្ជសម្បត្តិ អស់ ៣០ កប្ប នឹង សោយប្រឹថពីរជ្ជសម្បត្តិ គ្រប់គ្រងផែនដី អស់ ៧០០ កប្ប ។ នឹងបានជាស្តេចក្កពត្តិ គ្រប់គ្រងសត្វក្នុងភពនោះ ភ្លៀងផ្កានឹង បង្អុរចុះអំពីអាកាស ក្នុងកាលនោះ ។ កន្លងទៅមួយសែនកប្ប ព្រះបរមសាស្តា ព្រះនាមគោតម កើតក្នុងត្រកូលក្សត្រឱក្កាកៈ នឹងត្រាស់ដឹងក្នុងលោក ។ កុលបុត្តនោះ នឹងកើតជាឱរស ជា ធម្មទាយាទ ជាធម្មនិម្មិតរបស់ព្រះគោតមនោះ កំណត់ដឹងនូវ អាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ ខ្ញុំប្រសូតចេញអំពីផ្ទៃនៃមាតា ជាអ្នកមានសម្បជញ្ញៈ មាន សតិ លុះដល់ខ្ញុំអាយុ ៥ ឆ្នាំ បានសម្រេចព្រះអរហត្ត ។