អដ្ឋកថាបទុមត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 286

អបទានរបស់ព្រះបទុមត្ថេរ មានពាក្យផ្តើមថា ចតុសច្ចំ បកាសេន្តោ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ កាលព្រះបទុមុត្តរមុនី ធ្វើនូវភាពរុងរឿងនៃព្រះសទ្ធម្មឲ្យភ្លឺស្វាង កើត ក្នុងផ្ទះនៃត្រកូលមួយកន្លែង តាំងនៅក្នុងការគ្រប់គ្រងផ្ទះ ប្រាកដថា ជាអ្នកដល់ ព្រមដោយភោគទ្រព្យ កុលបុត្តនោះជ្រះថ្លាក្នុងព្រះសាស្តា បានឈរកាន់ ផ្កាឈូក មួយអន្លើដោយទង់ ស្តាប់ធម៌ជាមួយមហាជន ។ បាច់ផ្កាឈូកនោះ មួយអន្លើដោយទង់ បានអណ្តែតឡើងទៅលើអាកាស កុលបុត្តនោះ ឃើញ អស្ចារ្យនោះ ទើបកើតសោមនស្សយ៉ាងក្រៃលែង ។ កុលបុត្តនោះ បំពេញ កុសលដរាបដល់អស់ជីវិត ក្នុងទីបំផុតនៃជីវិត កើតក្នុងស្ថានសួគ៌ បានប្រាកដ និងបានទទួលការបូជាដូចទង់ សោយនូវទិព្វសម្បត្តិក ្នុងឆកាមាវចរសួគ៌ និងសោយចក្កពត្តិសម្បត្តិក្នុងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង សម្បូរដោយសម្បត្តិ ដល់ព្រមដោយសទ្ធា ចម្រើនវ័យហើយ កើតនូវសទ្ធា បានបព្វជ្ជាក្នុងកាលអាយុ ៥ ឆ្នាំ មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ប្រាកដនាមថា បទុមត្ថេរ តាមឈ្មោះបុណ្យ ដែលធ្វើមកហើយ ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា ចតុសច្ចំ បកាសេន្តោ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា សច្ចំ សេចក្តីថា ដែលឈ្មោះថា សច្ច ព្រោះពិត មិនខុស មិនឃ្លៀងឃ្លាត ដែលឈ្មោះថា ចតុសច្ច ព្រោះរួម ហើយ មាន ៤ ប្រការ គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច និងមគ្គសច្ចក ំពុងប្រកាស គឺទ្រង់កំពុងធ្វើសច្ចៈ ៤ នោះ ឲ្យប្រាកដក្នុងលោក ។