អសនពោធិយត្ថេរាបទានទី ១០
ខ្ញុំមានអាយុ ៧ ឆ្នាំ អំពីកំណើត បានឃើញព្រះលោកនាយក ក៏មានចិត្តជ្រះថ្លា មានចិត្តរីករាយ ហើយចូលទៅគាល់ ព្រះសម្ពុទ្ធ ជាបុគ្គលប្រសើរជាងពួកនរៈ ។ ខ្ញុំជាអ្នកមានចិត្តរីករាយ បានដាំ ( ដើមធ្នង់ ) ជាពោធិព្រឹក្សដ៏ឧត្តម ថ្វាយព្រះមាន ព្រះភាគព្រះនាមតិស្សៈ ជាច្បងក្នុងលោក ទ្រង់មិនញាប់ញ័រ ដោយលោកធម៌ ។ លុះដើមធ្នង់នោះ ដុះឡើងផុតអំពីផែនដី ខ្ញុំ ក៏បានថែទាំដើមធ្នង់ ជាពោធិដ៏ឧត្តមនោះអស់ ៥ ឆ្នាំ ។ ខ្ញុំបាន ឃើញដើមធ្នង់ មានផ្កាល្អចម្លែក គួរព្រឺរោមហើយ ក៏ប្រកាសនូវ កម្មរបស់ខ្លួន ទើបចូលទៅគាល់ព្រះសម្ពុទ្ធដ៏ប្រសើរ ។ គ្រានោះ ឯង ព្រះសម្ពុទ្ធព្រះនាមតិស្សៈ ជាសយម្ភូអគ្គបុគ្គលនោះ ទ្រង់ គង់ក្នុងភិក្ខុសង្ឃ ហើយទ្រង់សម្តែងនូវគាថាទាំងនេះថា កុលបុត្តណា ដាំដើមឈើជាពោធិព្រឹក្សនេះផង ធ្វើពុទ្ធបូជា ដោយគោរពផង តថាគតនឹងសម្តែងសរសើរនូវកុលបុត្តនោះ អ្នក ទាំងឡាយ ចូរស្តាប់តថាគតសម្តែងចុះ ។ កុលបុត្តនោះ នឹងបាន នូវទេវសម្បត្តិ ក្នុងទេវលោក អស់ ៣០ កប្ប នឹងបានជា ស្តេចចក្រពត្តិ អស់ ៦៤ ដង ។ លុះច្យុតចាកតុសិតទេវលោក មានកុសលមូលដាស់តឿន នឹងបាននូវសម្បត្តិទាំងពីរ ហើយនឹង ត្រេកអរក្នុងអត្តភាពជាមនុស្ស ។ កុលបុត្តនោះ មានចិត្តបញ្ជូន ទៅកាន់ព្យាយាម មានចិត្តស្ងប់រម្ងាប់ មិនមានឧបធិក្កិលេស កំណត់ដឹងនូវអាសវៈទាំងពួង ជាអ្នកមិនមានអាសវៈ នឹងបរិនិព្វាន ។ ខ្ញុំប្រកបរឿយៗ ក្នុងទីស្ងាត់ មានចិត្តស្ងប់រម្ងាប់ មិនមាន ឧបធិក្កិលេស ជាអ្នកមិនមានអាសវៈ ដូចដំរីកាត់ផ្តាច់នូវទន្លីង ។ ក្នុងកប្បទី ៩២ អំពីភទ្ទកប្បនេះ ព្រោះហេតុដែលខ្ញុំដាំដើមពោធិ ( ថ្វាយព្រះសម្ពុទ្ធព្រះនាមតិស្សៈ ) ក្នុងកាលនោះ ខ្ញុំមិនដែល