អដ្ឋកថាអសនពោធិយត្ថេរាបទាន
អបទានរបស់ព្រះអសនពោធិយត្ថេរ មានពាក្យផ្តើមថា ជាតិយា សត្តវស្សោហំ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមតិស្សៈ កើតក្នុងផ្ទះមានត្រកូលមួយ កន្លែង ចម្រើនវ័យហើយ មានសេចក្តីសុខ ជ្រះថ្លាក្នុងព្រះសាសនា កាន់យក ផ្លែអំពីដើមធ្នង់ដែលជាឈើត្រាស់ដឹងទៅបណ្តុះ ហើយនាំដើមខ្ចីដែលដុះអំពី គ្រាប់ ទៅដាំជាដើមពោធិព្រឹក្ស ។ កុលបុត្តនោះ រក្សាបូជាដោយកម្ម មាន ការស្រោចទឹកជាដើម មិនឲ្យស្លាប់ ។ ដោយបុណ្យនោះ កុលបុត្តនោះ សោយសម្បត្តិក្នុងទេវតា និងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង ព្រោះលោកមានបុញ្ញសម្ភារចាស់ក្លា អាយុ បាន ៧ ឆ្នាំ បព្វជ្ជាហើយ បានសម្រេចអរហត្តខណៈកោរសក់នោះឯង ។ លោកប្រាកដដោយឈ្មោះថា អសនពោធិយត្ថេរ តាមឈ្មោះបុណ្យដែលបាន បំពេញហើយក្នុងកាលមុន ។ លោករពឫកដល់បុញ្ញសម្ភារក្នុងកាលមុន កើត នូវសោមនស្សក ាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា ជាតិយា សត្តវស្សោហំ ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា ជាតិយា សេចក្តីថា ចាប់តាំងពីកាលដែល ខ្លួនចេញចាកផ្ទៃមាតា ភ្ជាប់សេចក្តីថា ខ្ញុំមានអាយុ ៧ ឆ្នាំ គ្រប់សរទរដូវ ឆ្នាំ បានឃើញព្រះមានព្រះភាគព្រះនាមតិស្សៈ ជាលោកនាយក ។ បទថា បសន្នចិត្តោ សុមនោ សេចក្តីថា ជាអ្នកមានចិត្តផូរផង់មិនល្អក់ មិន ញាប់ញ័រដោយសភាវៈណាមួយ អធិប្បាយថា ជាអ្នកមានចិត្តល្អ មានចិត្ត ស្អាត បានដល់ ជាអ្នកមានចិត្តប្រកបដោយសោមនស្ស ។ បទថា តិស្សស្សាហំ ភគវតោ សេចក្តីថា ឈ្មោះថា