អដ្ឋកថាសកចិន្តនិយត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 295

អបទានរបស់ព្រះសកចិន្តនិយត្ថេរ មានពាក្យផ្តើមថា បវនំ កាន់នំ ទិស្វា ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមវិបស្សី កុលបុត្តនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើនវ័យហើយ កើតឡើងក្នុងកាលអស់ព្រះជន្ម ាយុរបស់ព្រះមានព្រះភាគអង្គនោះ មិនទាន់បានចូលគាល់ព្រះមានព្រះភាគ ក្នុងកាលទ្រង់គង់ព្រះជន្មនៅ ។ កាលព្រះសាស្តាបរិនិព្វានហើយ បានបួសជា ឥសី ក្នុងហិមវន្តប្បទេស ដល់ព្រៃមួយកន្លែង ដែលជាទីស្ងាត់ គួរជាទី ត្រេកអរ ពូនចេតិយខ្សាច់ត្រង់ញកភ្នំមួយកន្លែង ដាក់ចិត្តដូចក្នុងព្រះមាន ព្រះភាគ យកចិត្តទុកដាក់ដូចធាតុរបស់ព្រះអង្គ បូជាដោយផ្កាក្នុងព្រៃ ប្រតិបត្តិ នមស្ការ ។ ដោយបុញ្ញកម្មនោះ ទើបលោកត្រាច់ទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ សោយសគ្គសម្បត្តិ និងចក្កពត្តិសម្បត្តិដ៏ប្រសើរក្នុងភពពីរ ក្នុង ពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង សម្បូរដោយទ្រព្យ សម្បត្តិ ដល់ព្រមដោយសទ្ធាជ្រះថ្លាក្នុងព្រះសាស្តា បួសបានជាព្រះអរហន្ត ជាអ្នកមានអភិញ្ញា ៦ ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា បវនំ កាន់នំ ទិស្វា ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា បវនំ សេចក្តីថា ឈ្មោះថា បវន ព្រោះ អត្ថថា ជាព្រៃទួទៅ ជាព្រៃធំទូលាយ ជាព្រៃស្តុក ។ ឈ្មោះថា កានន ព្រោះ អត្ថថា ជាព្រៃជ្រៅ ព្រៃក្រាស់ កុះករដោយសត្វសាហាវ មានសីហៈ ខ្លាធំ យក្ស អារក្សទឹក ដំរីកាច សេះកាច គ្រុឌ និងពស់ ឬច