អាបោបុប្ផិយត្ថេរាបទានទី ២

ក្បាលទី 60 · ទំព័រ 298

កាលព្រះសិខីសម្ពុទ្ធ ទ្រង់ចេញអំពីវត្ត ស្តេចទៅ សណ្ឋិតក្នុងទីចង្រ្កម ទ្រង់ប្រកាសនូវសច្ចៈ ៤ សម្តែងនូវផ្លូវនៃ អមតៈ ។ ខ្ញុំដឹងច្បាស់នូវព្រះវាចារបស់ព្រះពុទ្ធ ព្រះនាមសិខី ជាបុគ្គលប្រសើរ មានព្រះហបឫទ័យនឹងធឹងហើយ ក៏បេះយកផ្កា ផ្សេងៗ បាចសាចទៅនាអាកាស ។ បពិត្រព្រះអង្គជាធំជាងសត្វ ជើងពីរ ជាចម្បងក្នុងលោក ប្រសើរជាងពួកជន ខ្ញុំលះបង់នូវ ការឈ្នះ និងការចាញ់ ហើយដល់នូវទីមិនកម្រើក គឺនិព្វាន ដោយសារបុញ្ញកម្មនោះ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះ ហេតុដែលខ្ញុំបានបូជាផ្កា ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជាផលនៃការបូជាផ្កា ។ ក្នុងកប្បទី ២០ អំពីកប្បនេះ ខ្ញុំបានកើតជាមហាក្សត្រចក្រពត្តិ ព្រះនាមសុមេធៈ ទ្រង់មានកម្លាំងច្រើន បរិបូណ៌ដោយរតនៈ ៧ ប្រការ ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យ ជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បានប្រតិបត្តិ ហើយ ។ បានឮថា ព្រះអាបោបុប្ផិយត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។