អដ្ឋកថាអាបោបុប្ផិយត្ថេរាបទាន
អបទានរបស់ព្រះអវោបុប្ផិយត្ថេរ មានពាក្យផ្តើមថា វិហារា អភិនិក្ខម្ម ដូច្នេះ ។ ព្រះថេរៈអង្គនេះ ក៏ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមសិខី កើតក្នុងផ្ទះមានត្រកូល មួយកន្លែង ដល់នូវភាពជាអ្នកដឹងក្តីហើយ ដល់ព្រមដោយសទ្ធា ស្តាប់ព្រះធម៌ កើតនូវការជ្រះថ្លា កាន់យកផ្កាដោយដៃទាំងពីរ បាចទៅខាងលើព្រះ សម្មាសម្ពុទ្ធ ។ ដោយបុញ្ញកម្មនោះ កុលបុត្តនោះ អន្ទោលទៅក្នុងទេវតា និងមនុស្ស ទាំងឡាយ សោយសគ្គសម្បត្តិ និងចក្រពត្តិសម្បត្តិ បានទទួលការបូជាក្នុង ទីគ្រប់ស្ថាន ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងផ្ទះមានត្រកូលមួយកន្លែង ចម្រើន វ័យហើយ ជ្រះថ្លាក្នុងព្រះសាសនា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ ឈ្មោះថា អាកាស ព្រោះអត្ថថា រុងរឿង គឺភ្លឺដោយជុំវិញ ។ ព្រះថេរៈប្រាកដនាមថា អវោបុប្ផិយត្ថេរ ព្រោះលោកបានរោយផ្កាលើ អាកាសនោះ ។ លោកសម្រេចសន្តិបទយ៉ាងនេះហើយ រពឫកដល់បុព្វកម្មរបស់ខ្លួន កើត នូវសោមនស្ស កាលប្រកាសអបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើប ពោលពាក្យថា វិហារា អភិនិក្ខម្ម ដូច្នេះជាដើម ។ បណ្តាបទទាំងនោះ បទថា វិហារា សេចក្តីថា ឈ្មោះថា វិហារ ព្រោះជាទីនាំមកដោយវិសេស គឺជាទីនាំទៅ បានដល់ រក្សាអត្តភាពដែល នឿយហត់ ដោយឥរិយាបថ ៤ ។ ចេញអំពីវិហារនោះ ដោយវិសេស ក្រៃលែង ។ បទថា អព្ភុដ្ឋាសិ ច ចង្កមេ សេចក្តីថា បានឈរ គឺឡើងទៅក្នុង ទីចង្រ្កម ដើម្បីចង្រ្កមដោយពិសេស ។