អដ្ឋកថាបច្ចាគមនិយត្ថេរាបទាន
អបទានរបស់ព្រះបច្ចាគមនិយត្ថេរ មានពាក្យផ្តើមថា សិន្ធុយា នទិយា តីរេ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភព នោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមវិបស្សី កើតក្នុងកំណើត សត្វចាក្រពាក ក្បែរឆ្នេរស្ទឹងសិន្ធុ មិនស៊ីសត្វមានជីវិត ស៊ីតែសារាយ ព្រោះមានបុញ្ញសម្ភារមកអំពីមុន ។ សម័យនោះ ព្រះមានព្រះភាគព្រះនាមថា វិបស្សី កាលទ្រង់ធ្វើអនុគ្រោះដល់សត្វ បានយាងទៅក្នុងទីនោះ ។ ខណៈ នោះ សត្វចាក្រពាកនោះ ឃើញព្រះមានព្រះភាគរុងរឿង មានចិត្តជ្រះថ្លា ទើបយកចំពុះចឹកផ្ការាំងអំពីដើមរាំង នាំមកបូជា ។ ដោយសេចក្តីជ្រះថ្លានៃ ចិត្តនោះឯង ចុតិចាកអត្តភាពនោះហើយ កើតក្នុងទេវលោក សោយសម្បត្តិក ្នុងឆកាមាវចរសួគ៌ទៅមក ចុតិចាកអត្តភាពនោះហើយ កើតក្នុងមនុស្សលោក សោយសម្បត្តិ មានចក្កពត្តិសម្បត្តិជាដើម ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុង ផ្ទះមានត្រកូលមួយកន្លែង ដល់នូវភាពជាអ្នកហើយ ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត លោកប្រាកដនាមថា បច្ចាគមនិយត្ថេរ តាមបុណ្យក្នុងកាលមុន ព្រោះធ្លាប់ជាសត្វចាក្រពាក ឃើញព្រះមានព្រះភាគ ហើរទៅកាន់ទីមួយកន្លែង ហើយនាំផ្កាមកបូជា ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កើតនូវសោមនស្ស កាលប្រកាស អបទានដែលប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា សិន្ធុយា នទិយា តីរេ ជាដើម សេចក្តីថា ឈ្មោះថា សិន្ធុ ព្រោះធ្វើសំឡេងថា សិសិ ឲ្យ កម្រើក ឲ្យញាប់ញ័រ ។ ឈ្មោះថា នទិ ព្រោះធ្វើសំឡេង គឺបន្លឺសំឡេង ហូរទៅ ។ បទថា ចក្កវាកោ អហំ តទា សេចក្តីថា ឈ្មោះថា ចក្កវាក