ភិសទាយកត្ថេរាបទានទី ៥

ក្បាលទី 60 · ទំព័រ 310

ព្រះពុទ្ធព្រះនាមវេស្សភូ ជាបុរសដ៏ឧត្តម ជាព្រះពុទ្ធទី ៣ របស់ពួកព្រះពុទ្ធ ទ្រង់ស្វែងរក ( នូវគុណធំ ) ស្តេចទៅគង់នៅក្នុង ព្រៃផ្សៃ ។ ខ្ញុំមានចិត្តជ្រះថ្លា បានកាន់ក្រអៅឈូក ហើយដើរទៅក្នុង ទីជិតនៃព្រះពុទ្ធ ថ្វាយក្រអៅឈូកនោះចំពោះព្រះពុទ្ធ ដោយដៃ របស់ខ្លួន ។ ព្រះពុទ្ធព្រះនាមវេស្សភូ មានព្រះប្រាជ្ញាដ៏ប្រសើរ ទ្រង់បានទទួលដោយព្រះហស្ត ខ្ញុំមិនដែលស្គាល់សុខណាដ៏ស្មើ ឬលើសជាងសុខដែលកើតអំពីបុណ្យនោះសោះឡើយ ។ ភពជាទីបំផុត របស់ខ្ញុំ កំពុងប្រព្រឹត្តទៅ ភពទាំងពួង ខ្ញុំគាស់រម្លើងចោល ហើយ ខ្ញុំផ្តាច់ចំណងដូចជាដំរី ( ផ្តាច់ទន្លីង ) ហើយជាអ្នកមិន មានអាសវៈ ។ ក្នុងកប្បទី ៣១ អំពីកប្បនេះ ព្រោះហេតុដែល ខ្ញុំបានធ្វើបុញ្ញកម្ម ក្នុងកាលនោះ ខ្ញុំមិនដែលស្គាល់ទុគ្គតិ នេះជា ផលនៃការថ្វាយក្រអៅឈូក ។ ក្នុងកប្បទី ១៣ ខ្ញុំបានជាស្តេច ចក្រពត្តិ ១៦ ដង ព្រះនាមសមោធានៈដូចគ្នា ជាធំក្នុងពួកមនុស្សមាន កម្លាំងច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ ខ្ញុំក៏បាន ប្រតិបត្តិហើយ ។ បានឮថា ព្រះភិសទាយកត្ថេរមានអាយុ បានសម្តែងនូវ គាថាទាំងនេះ ដោយប្រការដូច្នេះ ។