អដ្ឋកថាភិសទាយកត្ថេរាបទាន

ក្បាលទី 60 · ទំព័រ 312

អបទានរបស់ព្រះភិសទាយកត្ថេរ មានពាក្យផ្តើមថា វេស្សភូ នាម នាមេន ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមវេស្សភូ កើតក្នុងកំណើតដំរី ក្នុងព្រៃ ហិមពាន្ត នៅអាស្រ័យក្នុងទីនោះ ។ សម័យនោះ ព្រះមានព្រះភាគព្រះនាម វេស្សភូ ទ្រង់ត្រូវការទីស្ងាត់ ទើបយាងទៅកាន់ហិមវន្តប្បទេស ។ ដំរីដ៏ ប្រសើរនោះឃើញព្រះមានព្រះភាគនោះហើយ មានចិត្តជ្រះថ្លា ទើបនាំក្រអៅ ឈូកមកថ្វាយព្រះមានព្រះភាគឲ្យទ្រង់សោយ ។ ដោយបុញ្ញកម្មនោះ កុលបុត្ត នោះចុតិចាកដំរីនោះហើយ កើតក្នុងទេវលោក សោយឆកាមាវចរសម្បត្តិក ្នុងទេវលោកនោះ ហើយមកកើតជាមនុស្ស សោយសម្បត្តិ មានចក្រពត្តិសម្បត្តិជាដើម ក្នុងពុទ្ធុប្បាទកាលនេះ កើតក្នុងត្រកូលមួយដែលមានភោគៈ ច្រើន ជ្រះថ្លាក្នុងព្រះសាស្តា ដោយកម្លាំងនៃវាសនាក្នុងកាលមុន បួសហើយ មិនយូរបុន្មាន ក៏បានជាព្រះអរហន្ត ។ លោកបានប្រាកដឈ្មោះថា ភិសទាយកត្ថេរ តាមកុសលដែលធ្វើមកក្នុងកាលមុន ។ ព្រះថេរៈរពឫកដល់បុព្វកម្មរបស់ខ្លួន កាលប្រកាសអបទានដែលប្រព្រឹត្ត មកក្នុងកាលមុន ទើបពោលពាក្យថា វេស្សភូ នាម នាមេន ដូច្នេះ ជាដើម ។ បណ្តាបទទាំងនោះ បទថា វេស្សភូ សេចក្តីថា ឈ្មោះថា វេស្សភូ ព្រោះគ្របសង្កត់ គឺឈានកន្លងពួកវេស្សៈ ។ ម្យ៉ាងទៀត ឈ្មោះថា វេស្សភូ ព្រោះសង្កត់ គឺគ្របសង្កត់វេស្សៈ គឺពាណិជ្ជកម្ម ឬកិលេស មានកាមរាគៈ ជាដើម ឬកម្ម មានកុសលកម្មជាដើម ឬវត្ថុកាម និងកិលេសកាម ទើប ព្រះមានព្រះភាគអង្គនោះព្រះនាមថា វេស្សភូ ។