អដ្ឋកថាសុចិន្តិតត្ថេរាបទាន
អបទានរបស់ព្រះសុចិន្តិតត្ថេរ មានពាក្យផ្តើមថា គិរិទុគ្គចរោ អាសឹ ដូច្នេះ ។ ព្រះថេរៈអង្គនេះ ជាអ្នកមានអធិការបានធ្វើមកហើយ ក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំបុណ្យទាំងឡាយ ដែលជាឧបនិស្ស័យនៃព្រះនិព្វាន ក្នុងភពនោះៗ ក្នុងសាសនានៃព្រះមានព្រះភាគព្រះនាមអត្ថទស្សី កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងហិមវន្តប្បទេស សម្លាប់ម្រឹគ និងជ្រូកជាដើមបរិភោគ ។ ក្នុងកាលនោះ ព្រះលោកនាថទ្រង់សង្គ្រោះសត្វលោក មានព្រះហបឫទ័យករុណាសត្វ ទើប យាងទៅកាន់ព្រៃហិមពាន្ត ។ ក្នុងកាលនោះ នាយព្រាននោះ ឃើញព្រះមាន ព្រះភាគ មានចិត្តជ្រះថ្លា បានថ្វាយសាច់ដែលល្អដែលរកមកសម្រាប់ បរិភោគឯង ។ ព្រះមានព្រះភាគទ្រង់ទទួលដើម្បីអនុគ្រោះកុលបុត្តនោះ ទ្រង់ សោយសាច់នោះហើយអនុមោទនា ហើយយាងចៀសចេញទៅ ។ ដោយ បុញ្ញកម្មនោះឯង កុលបុត្តនោះចុតិចាកអត្តភាពនោះ ដោយសោមនស្ស នោះឯង អន្ទោលទៅក្នុងសុគតិ សោយសម្បត្តិក្នុងកាមាវចរសួគ៌ ៦ ជាន់ សោយចក្កពត្តិសម្បត្តិជាដើមក្នុងមនុស្សលោក ក្នុងពុទ្ធុប្បាទកាលនេះ កើត ក្នុងផ្ទះមានត្រកូលមួយកន្លែង ជ្រះថ្លាក្នុងព្រះសាស្តា បួសហើយ មិនយូរ បុន្មាន ក៏បានជាព្រះអរហន្ត ។ លោកដល់នូវការបែកធ្លាយក្នុងបដិសម្ភិទា ៤ និងអភិញ្ញា ៦ ហើយ រពឫកដល់បុព្វកម្មរបស់ខ្លួនកើតនូវសោមនស្សក ាលប្រកាសអបទានដែល ប្រព្រឹត្តមកក្នុងកាលមុន ទើបពោលពាក្យថា គិរិទុគ្គចរោ អាសឹ ដូច្នេះ ជាដើម ។ ឈ្មោះថា គិរិ ព្រោះអត្ថថា បន្លឺ គឺធ្វើសំឡេង ។ គិរិ នោះ គឺអ្វី គឺ ភ្នំថ្ម និងភ្នំដី ។